ព័ត៌មានជាតិ

នាយិកាអង្គការគ្រួសារកុមារអភិវឌ្ឍ ហៅកាត់FRA និងប្រធានមន្ទីរធម្មការនិងសាសនា ខេត្តបន្ទាយមានជ័យអញ្ជើញសំណេះសំណាល ជាមួយសមណៈសិស្ស នៃពុទ្ធិកវិទ្យាល័យ ជាសុីម

ខេត្តបន្ទាយមានជ័យ: លោកស្រី យុាំង អួយលីន នាយិកាអង្គការគ្រួសារកុមារអភិវឌ្ឍ ហៅកាត់FRA ប្រចាំនៅទឹកដីនៃកោះតៃវ៉ាន់ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល ដល់សមណៈសិស្សកំពុងសិក្សារៀនសូត្រ ផ្នែកកុំព្យូទ័រ ដែលជាការឧបត្ថម្ភជ្រោមជ្រែង ពីសំណាក់លោកស្រីផ្ទាល់ រួមជាមួយកុំព្យូទ័រចំនួន ៥០គ្រឿង និងឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូដែលបានកំពុងបង្ហាត់បង្រៀនដល់សាមណសិស្សជារៀងរាល់ថ្ងៃ ។

ពិធីជួបសំណេះសំណាលនេះបានធ្វើឡើងនៅសាលាពុទ្ធិកវិទ្យាល័យជាស៊ីម នៅបរិវេណវត្តស្វាយចាស់ នៃក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។ក្នុងនោះផងដែរ ក៏មានការប្រគេនប័ណ្ណសសើរ និងកាដូលើកទឹកចិត្តដល់សាមណសិស្ស ដែលមានចំណាត់ថ្នាក់ល្អ ចាប់ពីលេខ១ ដល់លេខ ៥ក្នុងឆ្នាំសិក្សា ២០០២១- ២០២២។

តាងនាមឱ្យសាមណៈសាស្ដ្រសាសនៃពុទ្ធិកវិទ្យាល័យសម្ដេច ជា ស៊ីម នៅក្នុងខេត្តបន្ទាយមានជ័យ និងក្នុងនាមលោកគ្រូ អ្នកគ្រូ សូមគោរពចម្រើនពរ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីនាយិកា ដែលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភជាសម្ភារៈសម្រាប់សិក្សា ដូចជាជួយបោះពុម្ពសៀវភៅចំណេះដឹងទូទៅ សៀវភៅសិក្សាផ្នែកភាសាបាលីជាដើម។កាលពី៥ឆ្នាំមុន សមណៈសិស្សទាំងអស់នៃ វេទិកាវិទ្យាល័យសម្តេចជាស៊ីម បានជួបប្រទះនូវការខ្វះខាតសៀវភៅសិក្សា ប៉ុន្តែបន្ទាប់ពីលោកស្រី  បានជួយបោះពុម្ពសៀវភៅទាំងពីរប្រភេទនេះមក សមណៈសិស្សទាំងអស់មានចិត្តសប្បាយជាពន់ពេក ដោយពុំចាំបាច់មានការព្រួយបារម្ភពីបញ្ហាខ្វះខាតសៀវភៅសិក្សាទៀតឡើយ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា វិបត្តិកូវីដ១៩ កន្លងមកលោកស្រី យុាំង អួយលីន ដែលកំពុងរស់នៅលើទឹកដីនៃកោះតៃវ៉ាន់ ប៉ុន្តែលោកស្រីនៅតែមានសន្ដានចិត្តអាណិតស្រឡាញ់ចំពោះព្រះសង្ឃដែលកំពុងសិក្សា លោកស្រីក៏បានជួយឧបត្ថម្ភសម្ភារៈសិក្សាជាច្រើនរួមមានកុំព្យូទ័រ ម៉ាសុីនព្រីន ផ្តល់នូវអាហារូបករណ៍ប្រាក់ឧបត្ថម្ភ ដល់លោកគ្រូអ្នកគ្រូ ព្រមទាំងបានជួយជួសជុលអគារសិក្សា។ ទាំងអស់នេះគឺជាទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាស្តែងឲ្យឃើញពីការគិតគូរ និងក្ដីអាណិតស្រឡាញ់ ចំពោះជនជាតិខ្មែរ ជាពិសេសព្រះសង្ឃដែលកំពុងសិក្សានៅគ្រឹះស្ថានសិក្សា ដោយ លើស្មារតីជួយសង្គ្រោះគ្នា សមានចិត្តដ៍ប្រពៃណី របស់លោកស្រីនាយិកានិងត្រូវបានចងចាំដោយព្រះសង្ឃខ្មែរនិងប្រជាជនកម្ពុជាទុកក្នុងក្រអៅបេះដូង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!