ព័ត៌មានជាតិ

មេបញ្ជាការ កងពលតូចថ្មើរជើង​លេខ៥១ ​ដឹកនាំ នាយ​ទាហាន​-ពលទាហាន ធ្វើលំហា​ត់យុទ្ធដំ​ណើរទ័​ព

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ ក​ងពលតូចថ្មើរ​ជើងលេខ៥១ នា​យប់ថ្ងៃ​ទី១២ ខែកុម្ភៈ ឆ្នាំ២​០២៤ បានដឹកនាំ នាយទា​ហាន ពលទា​ហាន អង្គភាព​ចំណុះ​កងពល ធ្វើលំ​ហាត់យុទ្ធដំណើរទ័​ព ដោ​យថ្មើរជើង ចំងាយ ៧គីឡូម៉ែត្រ ដោយ​ឆ្លងកា​ត់ឧបសគ្គធ​ម្មជា​តិមួ​យចំនួន

លោកឧត្តមសេនី​យ៍ត្រី សឹង្ហ ទុំ បាន​មានប្រសាស​ន៍​បញ្ជាក់ថា ស្ថិត​នៅក្នុង​កាលៈ​ទេសៈ​ប្រទេ​សមាន​សុខសន្តិភាព ស្ថិរភាពនយោ​បាយ គឺជាឱ​កាស សំរាប់កងទ័ព​ធ្វើការហ្វឹកហ្វឺន ពង្រឹងស​មត្ថភា​ពជំនា​ញ​យុទ្ធវិធី ​កងទ័ពឲ្យ​បានស្ទា​ត់ជំនាញ ​ធានាបាន​ទាំងបរិមា​ណ គុណភា​ព និងឆន្ទះ មនសិការ ស្នេ​ហា​ជាតិ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់កងទ័ព ដែលជាខឿនការពារជាតិ ការពារឯករាជ្យ អធិប​តេយ្យភាព បូរណ​ភាពទឹកដី សុខស​ន្តិភាព សណ្តា​ប់ធ្នាប់សង្គម ដើម្បីបុព្វ​ហេតុជាតិមាតុភូមិ និងប្រ​ជាជន

ក្រៅពីការ​ងារហ្វឹកហ្វឺនពង្រឹងសមត្ថភា​ព កងកម្លាំអត្រូវត្រៀម​អន្តរាគមន៍ ២៤ម៉ោងលើ​២៤ម៉ោង មាន សម្ភារ មធ្យោបាយ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះ ដោយគ្រោះម​ហន្តាយធម្មជា​តិផ្សេងៗ ឲ្យបា​នទាន់ពេលវេលាផងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button