ព័ត៌មានជាតិ

កង្វល់និងបញ្ហាប្រឈមរបស់​ពលរដ្ឋ នៅស្រុកមង្គលបូរី ត្រូវបានលើកឡើង ដោះស្រាយ​ក្នុងវេទិកា​ផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ រួមសហការ​ជាមួយរដ្ឋ​បាលស្រុក​បាន​រៀបចំ​បើកវេ​ទិកា ផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុម​ប្រឹក្សាខេត្តបន្ទាយ​មានជ័យ អាណត្តិទី៣ ឆ្នាំ២០​២២ នៅស្រុកមង្គលបូរី ក្រោមអធិបតី​ភាពឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯក​ឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ​។វេ​ទិកានេះបានធ្វើឡើងនៅបរិវេណ ផ្សារចំ​ការតា​ដោក ស្ថិតនៅក្នុង​ឃុំឬស្សីក្រោក ស្រុកមង្គលបូរី នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ដោយ​មានកា​រចូលរួម​ពីលោក លោកស្រី​សមា​ជិក​ក្រុ​មប្រឹក្សាខេត្ត ​អភិបាល​រងខេត្ត និងលោក លោ​កស្រីមេ​បញ្ជាការ មេបញ្ជា​ការងគ្រប់កង​ឯកភាព មន្ទីរ អង្គភាព ពា​ក់ព័ន្ធផងដែរ។

ចំណុចដែលត្រូវលើកឡើងនៅក្នុងអង្គវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខេត្តនេះ ដែល​មានការចូលរួម​ពីមន្ដ្រីពាក់ព័ន្ធ និងប្រជាព​លរដ្ឋជាច្រើនរូបទៀតនោះ រួមមានកា​រអនុវត្តគោ​លនយោបា​យភូមិ ឃុំមានសុវត្ថិភាព, ការងារអ​ភិវឌ្ឍន៍មូលដ្ឋានដោយ ផ្តោតជំរុញទៅ​លើការ​ជួសជុល​ផ្លូវថ្នល់ដែលរង​ការខូច​ខាត,ការកសា​ងប្រព័ន្ធប្រឡា​យទឹកសំរាបំ​រើការងារក​សិកម្ម,ការផ្ដល់​សេវារដ្ឋបាលសាធារណៈការធ្វើអត្តសញ្ញាណប័ណ្ណ,ការចុះសំបុត្រអត្រានុកូ​លដ្ឋាន,ការ​ងារដោះ​ស្រាយទំនាស់​ដីធ្លី ជាដើម។

ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ​បានមានប្រសាសន៍ថាអង្គ វេទិកា​ផ្សព្វផ្សាយ​ពិគ្រោះ​យោប​ល់នាថ្ងៃនេះ​ពិតជាបាន​បង្ហាញឱ្យ​ឃើញពីការ​ប្តេជ្ញាចិត្តចូលរួ​មសហការ​យ៉ាងខ្លាំងក្លានៅ​ក្នុងដំណើរការ នៃ​ការគាំទ្រ និងជំរុញ​ការអភិវឌ្ឍតាមបែ​បប្រជាធិបតេ​យ្យនៅថ្នាក់​ក្រោមជាតិ ស្រប​តាមក្របខណ្ឌ​យុទ្ធសាស្ត្រស្តីពីកំណែ​ទម្រង់វិមជ្ឍកា​រនិងវិស​ហមជ្ឍការ​ឱ្យកាន់តែទទួ​លបានលទ្ធផ​លជោគជ័យថ្មីៗឆ្លើយត​បទៅនឹងសេចក្តីត្រូវការពិតប្រាកដ របស់ប្រជា​ពលរដ្ឋ​នៅមូលដ្ឋាន។

ឯកឧត្តមបន្ដទៀតថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នឹងផ្ដល់ឱកា​សដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំង​អស់អាចចូលរួមទទួល​ព័ត៌មានអំពីស​មិទ្ធផលដែលរដ្ឋ​បាលខេត្ត សម្រេចបាន​កន្លងមកនិងបញ្ហា​ប្រឈមនានានិង​ការផ្តល់មតិយោ​បល់ចំពោះការអ​ភិវឌ្ឍមូលដ្ឋាន បញ្ហាប្រ​ឈម និងទិសដៅ​អនុវត្តនាពេ​លខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអ​នុសាសន៍និង​សំណូ​មពរនានាសម្រាប់ការពិ​ភាក្សានិងតាមរយៈការឆ្លើយតបបាន ទាន់ពេលវេ​លាពីស្ថាប័ន​ជំនាញ និងកម្លាំងស​មត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅ​ធ្វើការកែ លំអ និងដោះស្រាយ​ឱ្យកាន់តែល្អប្រ​សើរស្របទៅនឹ​ងតម្រូវការជា​អាទិភាពនិងការ​កាត់បន្ថយភាពក្រី​ក្ររបស់ប្រជា​ពលរដ្ឋនៅមូ​លដ្ឋាន។

នាឱកាស​នោះ​ឯកឧត្តមអភិបាលខេត្តបានទទួលយកសំណូម ពរនិងបញ្ហា​ប្រឈមរបស់ប្រ​ជាពល​រដ្ឋបានលើកឡើងនោះ​ធ្វើការដោះស្រាយដោយផ្ទាល់​នៅនឹងកន្លែងជាមួយអង្គភា​ពពាក់ព័ន្ធហើ​យបញ្ហាដែលនៅសេសស​ល់និងត្រូវដា​ក់បញ្ជូលទៅក្នុង​គម្រោងអភិវឌ្ឍន៍រ​បស់ខេត្តបន្ត​ទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!