ព័ត៌មានជាតិ

ស្ពានថ្ម​១ខ្សែ ​តភ្ជាប់​ពីមុខ​វត្តអម្ពិល​ពោធិ​ប្រាក់ ស្រុក​ព្រះនេត្រព្រះ ឆ្លង​ទៅឃុំសំ​បួរ​ស្រុកក្រឡាញ់​កំ​ពុង​ក​សាងមាន​ការខ្វះ​ខាត ស្នើសប្បុ​រស​ជន​ជួយ​តាម​សទ្ធាជ្រះ​ថ្លា(មានវីឌឺអូរ)

(បន្ទាយមានជ័យ)៖ផ្លូវស្ពាន​គឺជា​សរសៃ​ឈាម សេដ្ឋ​កិច្ចដ៏​មាន​សា​រៈសំ​ខាន់​ណាស់​សម្រាប់​បងប្អូ​ន​ប្រ​ជា​ពល​រដ្ឋ ធ្វើដំ​ណើរ​ និ​ង​អា​ស្រ័យ​កា​រដឹក​ជញ្ជូន​កសិ​ផល​នា​នាឆ្លងកាត់​ពីស្រុក​ ខេត្តមួយ ទៅ​ស្រុក​ខេត្តមួយ ជាក់​ស្តែងដោយ​ក្រោម​ការ​ដឹនាំរ​បស់ព្រះតេ​ជគុណ ភិក្ខុ បញ្ញាធរោ លន់ គឹមសាន ព្រះ​គ្រូ​ចៅអ​ធិការវត្តអម្ពិ​លពោធិប្រាក់ ស្ថិតនៅក្នុង​ឃុំប្រាសាទ ​ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ​មានជ័យ ​បានធ្វើកា​រសា​ងសង់​ស្ពានមួយ​ខ្សែប្រវែង​បណ្ដោយ៥​៥ម៉ែត្រ ទទឹង ៥,៣ ម៉ែត្រ ធ្វើពីបេតុ​ងអាមេ ដោយស្ពាន​នេះតភ្ជាប់ពីមុខវត្តអម្ពិល​ពោធិប្រាក់ ឆ្លងទៅឃុំសំបួ​រ ស្រុក​ក្រឡាញ់​ខេត្ត​សៀ​មរាប ​ចំណា​យថ​វិកាប្រមាណ១២ម៉ឺនដុល្លារ​ស​ហរដ្ឋអាមេរិក ដោ​យ​បច្ចុប្បន្ននៃកា​រសាងស​ង់ស្ពាន​នេះជា​លទ្ធផលបាន ៤០% ហើយកំពុង​មានការខ្វះខាតនោះ ក៏សូមអំពា​វនាវដល់​សប្បុរសជន​នានាទាំ​ងក្នុង និងក្រៅប្រទេស បន្តជួយ​តាមស​ទ្ធាជ្រះថ្លា ទោះសទ្ធាតិចក្ដីច្រើនក្ដី ចូ​លរួមចំ​ណែក​កសា​ងស្ពាន​ថ្មមួយ​ខ្សែនេះ ឲ្យបានរួចរាល់ជា​ស្ថាពរ។

 

ព្រះតេជគុណ ភិក្ខុ បញ្ញាធរោ លន់ គឹមសាន ព្រះគ្រូចៅអ​ធិការវត្ត អម្ពិលពោធិប្រាក់ បានមាន​សង្ឃដី​ការ ក្រោយ​ពី​ធ្វើពិធី​ក្រុង​ពលីចុះ​បឋមសិលាកន្លងទៅ ក្រោមអធិបតីភាពលោកជំទាវ ឧកញ៉ា ម៉ៅ​ម៉ាល័យ កែ គឹមយ៉ាន ព្រម​ទាំងបានទទួលថវិកា សម្ភារៈ ពីរ​សទ្ធាជ្រះថ្លា ពីសំណាក់ឯកឧត្តម លោក​ជំទាវ អស់លោ​ក លោកស្រី ប្រជាពុទ្ធបរិស័ទជិតឆ្ងាយនោះមកព្រះគ្រូ លន់ គឹមសាន បាន​ធ្វើការ​ដឹកនាំកសាងស្ពាននេះ​បាន ៤០% តែបច្ចុប្បន្ន​កំពុងមានការខ្វះខា​តថវិកាដើម្បីកសាងបន្ត។ ព្រះ​តេជ​គុណមាន​សង្ឃដីកាបញ្ជាក់ថា ស្ពានថ្មឆ្លង​ស្ទឹងមួយខ្សែនេះ គឺមានសា​រៈប្រយោជន៍សំ​ខាន់ណាស់ សម្រាប់​ប្រជាពលរដ្ឋឆ្លងកាត់ដូចជា ការដឹកជ​ញ្ជូនកសិផល ​សិស្សានុសិស្សរៀនសូត្រ ប្រាស័យ​ទាក់ទងគ្នារ​វាងខេត្តបន្ទាយមាន​ជ័យ និងសៀមរាប​ដូចនេះសង្ឃឹមជឿ​ជាក់​យ៉ាងមុតមាំថា ឯកឧត្តម​ លោកជំទាវ លោកឧកញ៉ា លោ​ក លោកស្រី សប្បុរសជនក្នុង​និង​ក្រៅប្រទេស​នឹងបន្ត​ជួយជាសទ្ធាជ្រះថ្លា ចូល​រួមចំណែកកសាងស្ពានថ្មមួយ​ខ្សែនេះ ឲ្យបានរួចរាល់ជាស្ថាពរ ទោះសទ្ធា​តិចក្ដីច្រើនក្ដី ក៏បា​ន​នាំម​កនូវ​កម្លាំងសាមគ្គី ក៏ដូចជាការចូ​លរួមចំណែកជាមួយ​រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការអភិវ​ឌ្ឍគ្រប់វិ​ស័យ​ទាំងពុទ្ធច​ក្រ និងអាណាចក្រផងដែរ ៕

ព័ត៌មានលំអិតសូមអញ្ជ់ើញទស្សនានូវវីឌឺអូរដែលមានដូចខាងក្រោមៈ

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!