ព័ត៌មានជាតិ

នគរបាលការពារព្រំដែនគោកលេខ៨០៧ និងទាហានឈុតខ្មៅថៃលេខ១២០១ ប្តេជ្ញារួមគ្នាទប់ស្កាត់ បទល្មើសគ្រឿងញៀន ទំនិញគេចពន្ធ ការឆ្លងដែនខុសច្បាប់

បន្ទាយមានជ័យ:ដោយអនុវត្តន៍តាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលតាមព្រំដែនត្រូវមានកិច្ចសហប្រតិបត្តិការល្អ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរ និងសមត្ថកិច្ចថៃតាមព្រំដែន ដើម្បីបង្កលក្ខណ:ងាយស្រួលក្នុងការអនុត្តន៍ការងារប្រចាំថ្ងៃ។

 

នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៥:៣០នាទី លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនតូច៨០៧ បានចាត់តាំងលោក

លោកអនុសេនីយ៍ទោ ប៊ុន គឹមហេង នាយរងប៉ុស្តិ៍បឹងត្រកួន ដឹកនាំកម្លាំងចំនួន ០៣នាក់ សហការជាមួយ កម្លាំងយោធា(វរ:១)ចំនួន ០៤ នាក់ ដឹកនាំដោយ លោក អនុសេនីយ៍ឯក ហេង វ៉ា មេបញ្ជាការ(គ២)បានជួបពិភាក្សាការងារ ជាមួយទាហានឈុតខ្មៅថៃ ចំនួន១០នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ប្រាក់យ៉ុង ប៊ុងសាក់គុណ មេបញ្ជាការកងរយ1201 នៅចំណុចប៉ុស្តិ៍លេខ០៣ នៅព្រំដែនខាងថៃ ឈមគ្នាទឹកដីកម្ពុជា ឃុំគោលរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ជំនួបពិភាក្សានេះ ភាគីកម្ពុជា-ថៃ បានផ្តោតសំខាន់លើ៣ចំនុចគឺ ១-ប្តេជ្ញារួមគ្នាទប់ស្កាត់ការជួញដូរគ្រឿងញៀនតាមព្រំដែន។ ២-ទប់ស្កាត់ ពលរដ្ឋលួចឆ្លងដែនខុសច្បាប់ និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ៣-ទប់ស្កាត់បទល្មើសសេដ្ឋកិច្ច និង ទំនិញគេចពន្ធ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!