ព័ត៌មានជាតិ

រាជអាវុធហត្ថស្រុកព្រៃនប់ ឃាត់ខ្លួនជ​នសង្ស័យ ២នាក់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់​ដោយខុ​សច្បា​ប់នូវសា​រធាតុញៀន

ខេត្តព្រះសីហនុ៖ដោយអនុវត្ត​តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កង​រាជអាវុធហ​ត្ថខេត្តព្រះ​សីហនុ លោក វរសេនីយ៍ត្រី ម៉ែន វណ្ណា មេបញ្ជាការ មូលដ្ឋានកង​រាជ​អាវុធ​ហត្ថស្រុកព្រៃនប់ បានដឹកនាំ​កម្លាំង ចុះបង្ក្រាបករណី​ជួញដូរ និងប្រើប្រាស់​ដោយខុ​សច្បាប់នូវ​សារធាតុញៀ​នមួ​យករណី នៅវេលា​ម៉ោង​១២នឹង​៣០នា​ទី ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅចំ​ណុច​ភូមិ​ចំ​ការកៅស៊ូ ឃុំជើង​គោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង០២នាក់

/ ឈ្មោះ យីន ខ្លៀច ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ។

/ ឈ្មោះ លឹម បារាំង ភេទប្រុស ​អាយុ ២៣ឆ្នាំ ទីលំនៅភូមិត្រពាំ​ងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ។វត្ថុតាងដែលដកហូតបានរួមមាន:ម្សៅសថ្លាចំនួន ០២កញ្ចប់ ,ដែកកេះ ០១ ,ដប​ជក់ ០១ ,ទូរស័ព្ទ ០៣គ្រឿង ,លុយ ៨០.០០០រៀល ,ម៉ូតូម៉ាកវេវ ពណ៌ស គ្មានស្លាកលេខ ចំនួន ០​១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់​រួមនឹង​វត្ថុតាងខា​ងលើ​ត្រូវ​បានបញ្ជូនទៅ​កាន់ការិយាល័យ​ប្រឆាំងគ្រឿ​ងញៀន​កងរាជអាវុធហ​ត្ថខេត្ត​ព្រះសីហនុ ដើម្បីបន្តនិតី​តិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button