ព័ត៌មានជាតិ

ក្មេងប្រុសអា​យុ៤​ឆ្នាំម្នាក់​ លង់ទឹកស្រះ​ខាងក្រោយផ្សារ​ប៉ា​ងរលឹម សង្កាត់អូរតាវ៉ៅ ស្លាប់យ៉ាង​អាណោ​ចអ​ធម ខណៈម្តាយកំពុងបើកតូបលក់ដូរ

(ប៉ៃលិន)៖ពិតជា​សង្វែកខ្លាំង​ណា​ស់ក្មេងប្រុស​ម្នាក់ បានលង់ទឹក​ស្រះ​នៅ​ចំណុច​ក្រោយ​ផ្សារ​ប៉ាងរ​លឹម ស្ថិត​នៅភូមិ​ប៉ាងរលឹម សង្កាត់អូរតា​វ៉ៅ ​ក្រុងប៉ៃលិន ​ខេត្ដប៉ៃលិន​ បណ្តាល​ឱ្យស្លាប់ ​យ៉ា​ងអា​ណោ​ច​អធម៌​កា​ល​ពីថ្ងៃទី​០៤ ខែ​ឧសភា​ ឆ្នាំ២០​២៣ វេ​លាម៉ោ​ងប្រហែ​ល១​៥និង១​៥នាទី ។

ជនរង​គ្រោះមាន​ឈ្មោះ កា រ​ស្មី ភេទប្រុស​ អាយុ០៤​ឆ្នាំ ទីលំ​នៅភូមិខ្លុង ​សង្កាត់អូរតា​វ៉ៅ ក្រុងប៉ៃលិន

។ឪ​ពុ​កឈ្មោះ ផៃ រ​ស្មី ភេទប្រុស ​អាយុ៤៣​ ឆ្នាំមុខរ​បររត់តា​ក់ស៊ី​ រស់នៅ​ភូមិ/សង្កា​ត់ខាងលើ និង​ម្ដាយឈ្មោះ អ៊ុល ស្រីមុំ ភេទស្រី ​អាយុ ៣៨ឆ្នាំ មុខ​របរសម្អាង​ការ រស់​នៅភូមិ/សង្កាត់​ខាងលើ។

ម្ដាយ​របស់ជន​រងគ្រោះ​បានឆ្លើ​យ​បំភ្លឺថា មុនពេ​លកើត​ហេតុ​នៅ​វេលាម៉ោ​ង០៧និង​៣០នាទី​ថ្ងៃទី​០៤ ខែ​ឧ​សភា ខ្លួន​បានចេញពីរផ្ទះ​ទៅបើកតូប​នៅផ្សារប៉ា​ងរលឹមដូច​រាល់ដង​ដោយនាំកូន​របស់​ទៅជាប្រចាំថ្ងៃ លុះដល់ម៉ោងប្រហែល​១៥និង៣០នាទី មានក្មេងប្រុសម្នាក់​រត់មក​ប្រាប់ថា កូនមីងល​ង់ទឹកស្រះ​នៅក្រោយ​ផ្សារប៉ាងរលឹម លុះបានឮដំ​ណឹងខ្លួនក៏បានរត់​ទៅមើល ក៏ឃើញប្រជា​ពល​រដ្ឋបាន​ស្រង់កូនចេញពី​ទឹកស្រះមក​លើគោកបាត់ ហើយពេលនោះខ្លួន​ក៏ដឹក​កូន​ទៅស​ង្គ្រោះ​នៅមន្ទីរ​ពេទ្យបង្អែក​ខេត្ដប៉ៃលិន ពេលនោះ​ក្រុមគ្រូពេទ្យ​ក៏បាន​ជួយសង្គ្រោះ បន្ដែជាអកុសល្យកូន​បានស្លាប់​បាត់ទៅហើយ។

ក្រោយពីកើតហេតុ សពត្រូវបានក្រុមគ្រូ​ពេទ្យជំនាញ នៃមន្ទីរសុ​ខាភិបាលខេត្តប៉ៃលិន ពិនិត្យឃើ​ញ​ថាសព​ពិតជា​ស្លា​ប់ដោយសារល​ង់ទឹកស្រះ ពិតប្រាក​ដមែន រួចក៏បានប្រគល់​ឲ្យ​ក្រុមគ្រួសារយកទៅ​ធ្វើបុណ្យតាមប្រពៃ​ណី៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button