ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ទទួលបដិសណ្ឋារកិច្ច លោកតា ម៉ក់ ហឺន និងប្រតិភូ អញ្ជើញមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពនៃខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ:ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមនឹងក្រុមការងារ បានទទួលបដិសណ្ឋារកិច្ច លោកតា ម៉ក់ ហឺន និងប្រតិភូ អញ្ជើញមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពនៃខេត្តបន្ទាយមានជ័យ ។

ឯកឧត្តមបានបន្តជូនដំណើរលោកតា ម៉ក់ ហឺន  ព្រមទាំងប្រតិភូបន្តដំណើរធ្វើទស្សនកិច្ចសិក្សាស្វែងយល់បានឃើញពីការរីកចម្រើនរបស់ខេត្តបន្ទាយមានជ័យ នៅតំបន់សេដ្ឋកិច្ចពិសេសអូរនាងនិងតំបន់សេដ្ឋកិច្ចពិសេសសានកូដែលមានពលកររាប់ម៉ឺននាក់ធ្វើការ ក្នុងក្រុងប៉ោយប៉ែត និងទស្សនាច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត~ក្លងឡឹក នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។

ក្នុងដំណើរបេសកម្មក្នុងទឹកដីខេត្តរយៈពេល១ថ្ងៃ១យប់ គឺបានបង្ហាញជូនលោកតា និងប្រតិភូ បានឃើញច្បាស់ជាក់ស្តែងពីការរីកចម្រើនរបស់ប្រទេសកម្ពុជាជារួម ដោយឡែកនៅខេត្តបន្ទាយមានជ័យជាប់ព្រំដែន ជាអតីតសមរភូមិមុខ និងជាកន្លែងបញ្ចប់សង្គ្រាមក្រោយគេ ក្រោមគោលនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជររដ្ឋាភិបាល បានធ្វើឲ្យមានសន្តិភាពពេញលេញ ព្រំដែនសន្តិភាពកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍ។

លោកតា ម៉ក់ ហឺន បានចាប់អារម្មជាខ្លាំងនូវអ្វីដែលកើតមានលើទឹកដីដ៏កំសត់ដែលកាលពីអតីតកាលពោពេញទៅដោយសង្គ្រាមវិនាសអន្តរាយ បច្ចុប្បន្ននេះបានប្រែក្លាយជាតំបន់មានការរីកចម្រើនលូតលាស់គ្រប់វិស័យ ជាពិសេសតំបន់ដែលលោកធ្លាប់បានមករស់នៅកាលពីអំឡុងទស្សវត្តឆ្នាំ៣ឆ្នាំ៨ខែ និងក្នុងទស្សវត្តឆ្នាំ៨០ ។សមិទ្ធផលទាំងអស់ដោយសារសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!