ព័ត៌មានជាតិ

ពិធីបញ្ចុះបឋមសិលា សាងសង់ ក្លោងទ្វារ របងវត្ត ផ្សារកណ្តាល

ខេត្តបន្ទាយមានជ័យ៖កន្លងទៅថ្មីៗនេះ នៅវត្តរត​នារាមផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបញ្ចុះប​ឋមសិលាសាងសង់ ខ្លោងទ្វារ របងនៅ​ជ្រុងខាង​កើតវត្ត ដែលដឹ​កនាំក​សាងដោយ ព្រះសេរីរក្ខិតវង្ស តែម ម៉ាច ព្រះចៅអធិ​ការវត្តរតនា​រាមផ្សារក​ណ្តាល ព្រមទាំងអ្នកផ្តើ​មកសាងមាន លោកឧបាសក តាំង ផានណូ និងឧបាសិកា អ៊ុក សុណុន និងកូនចៅ​សម្រាប់ខ្លោងទ្វារ រីឯរបងព័ទ្ធជុំវិញបរិវេណវត្ត គឺជាសទ្ធាជ្រះថ្លា ប្រជាពុទ្ធបរិស័ទជិតឆ្ងា​យនោះ​និងក្រៅប្រទេស។

ព្រះសរីរក្ខិតវង្ស តែម ម៉ាច ព្រះគ្រូចៅអធិការវត្តស្រះកណ្តា​លនេះ បានមានសង្ឃដីកា អរគុណ ចំពោះ​ទឹកចិត្តសទ្ធាជ្រះថ្លា របស់សប្បុរសជនជិតឆ្ងាយ ជាពិសេសអាជីវករនៅក្រុងប៉ោយប៉ែត ដែល​មានសន្ដានចិត្ដសទ្ធា ចូលរួមកសាង នូវសមិទ្ធផលនានាជាច្រើនក្នុងវត្ត។ជាក់ស្តែង​នៅថ្ងៃនេះ យើង​បានធ្វើពិធីបញ្ចុះ​បឋមសិលាសុំម្ចាស់​ទឹកម្ចា​ស់ដី ដើម្បីកសា​ងនៅខ្លោងទ្វារនិងរបង ដោយយើង​បាន​មើ​លឃើញ វត្តផ្សារកណ្តាល​ មានទីធ្លាធំទូលាយ ហើយពុំ​មានក្លោងទ្វារ របងព័ទ្ធជុំវិញនោះឡើយ មា​នភាពល្ហល្ហេវ ព្រមទាំ​ងសមិទ្ធផលនានា​មួយចំនួនកំពុងសាងសង់ជាបណ្ដើរៗ។

ព្រះតេជគុណបានមានសង្ឃដីកាបន្តថា បច្ចុប្បន្ននេះវត្តផ្សារកណ្តាល ក៏មានព្រះសង្ឃគង់ នៅច្រើន​អង្គហើយ ក៏កំពុងរៀនសូត្រ ដូចនេះ​ព្រះនាមព្រះគ្រូ​ចៅអធិការ ក៏សូមធ្វើការអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ប្រជាពុទ្ធបរិស័ទទាំងអស់ ព្រមជាមួយនឹងអាជីវករ នៅក្រុងប៉ោយប៉ែត ដែលមា​នសទ្ធាជ្រះថ្លា ចង់ជួ​យឧបត្ថម្ភដល់ព្រះសង្ឃ ជាសមណសិស្សកំ​ពុងសិក្សារៀនសូត្រ និង​ជួយចូលរួមឧបត្ថម្ភកសាងនូវ សមិទ្ធផលជាច្រើនដែ​លគ្រោង កសាងនិងកំពុងកសាងរួមមាន សា​លាពុទ្ធិកសិក្សា កុដិ របងទ្វារជាដើម។​នៅក្នុងពិធីបញ្ចុះបឋមសិលានេះផងដែរ ព្រះតេជគុណ​និងម្ចាស់​សទ្ធាក៏បាន ធ្វើការចែកជូននូវអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាត ផ្នែកជី​វភាព ចំនួន ១០០គ្រួសារ ម​កពីតាមបណ្តាសង្កាត់នៅក្រុងប៉ោយប៉ែត ដោយក្នុងមួយ​គ្រួសារទទួ​លបាននូវ អង្ករ១០គីឡូក្រា​ម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី និងថវិកាមួយ​ចំនួន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!