ព័ត៌មានជាតិ

អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី​ជួញដូរ និងប្រើប្រាស់គ្រឿងញៀន

(បន្ទាយមានជ័យ)៖ជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន​ ត្រូវកម្លាំ​ងមូលដ្ឋាន​កង​រាជ​អាវុធ​ហត្ថក្រុងសិរីសោភ័ណ ចាប់ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១៩និ​ង៣០នាទី នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២​០២២ នៅត្រង់​ចំណុចជើ​ងភ្នំខ្លាកូន ស្ថិតក្នុង​ភូមិខ្លាកូនថ្មី សង្កា​ត់​កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមា​នជ័យ ។

លោកវរសនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាកា​រមូលដ្ឋានកងរាជអាវុធ​ហត្ថក្រុងសិរីសោភ័ណ បាន​ឱ្យ​ដឹងថា ការឃាត់​ខ្លួនជន​សង្ស័​យនេះ​បានធ្វើឡើងខណៈដែលកម្លាំងរបស់លោក​កំពុងចុះ​ល្បាត​ការពារ​សន្តិ​សុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុង ក៏ស្រាប់តែដល់ចំណុចខាងលើ

បានប្រទះ​ឃើញយុវជនម្នាក់​នៅកន្លែងទី​ងងឹតក្បែរជើងភ្នំខ្លាកូន គួរឱ្យ​សង្ស័យ ទើបកម្លាំ​ង​ហៅ​យុវជន​នោះមកសួរនាំ ​និងធ្វើការឆែកឆេរ​រកឃើញមា​នគ្រឿងញៀន ម្សៅក្រាមពណ៌សថ្លា ចំនួន ០៧កូនថ​ង់កិប ទម្ងន់ ២៥,៥២ក្រាម, ថ្នាំគ្រាប់រាងមូល​ពណ៌​ក្រហមក្បឿង ចំនួន០២គ្រាប់​ ទម្ងន់ ០,៥៦ក្រាម, ហើយធ្វើការឃាត់ខ្លួន​បញ្ជូនមក​កាន់ទីបញ្ជាការកងរាជអាវុធខេត្ត ដើម្បីចាត់​ការតាមនីតិវិធីតែម្តង។

លោកវរសនីយ៍ត្រី ប៉ាន់ សៀន នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឱ្យដឹងដែរថា ជន​សង្ស័យ​មាន ឈ្មោះ ហឿន មន្នី ភេទប្រុស ​អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ​ បច្ចុប្បន្នរស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ក្រោយពីការឃាត់ខ្លួន និងសាកសួរចម្លើ​យជនសង្ស័យ បានសា​រភាពថា រូបគេពិតជាបានទិញគ្រឿងញៀនមកទុកលក់​ផង និងប្រើប្រាស់ដោយខ្លួនឯងផង។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការ​ងារប្រឆាំង​គ្រឿង​ញៀន​បា​នប្រាប់ឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួម​និងវត្ថុតាង​ត្រូវបាន​កម្លាំងកា​រិយាល័យ​ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសា​លាដំបូងខេត្ត ហើយ​នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button