ព័ត៌មានជាតិ

ប្រទះ​ឃើញ​សពបុ​រសវ័យចំណា​សម្នាក់ មានសភា​ពស្អុយ​រលួយ​ ​មិន​ស្គាល់​អត្ត​សញ្ញាណ នៅស្រុក​ស្វាយ​ចេក

(បន្ទាយមានជ័យ)៖ សាក​សពបុ​រស​វ័យ​ចំណា​សម្នាក់ ​​មាន​សភា​ពស្អុយ​រលួយ​ ត្រូវបាន​ប្រជា​ពល​រដ្ឋ​ប្រទះ​ឃើ​ញ កាលពីវេលា​ម៉ោង១១​និង៣០នា​ទី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចអូរគៀប ស្ថិតនៅក្នុង​ភូមិសាស្រ្តភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ។

លោកវរសេនីយ៍ត្រី រិន ឡឹប នាយប៉ុស្តិ៍ឃុំ​ស្លក្រាម បានឱ្យដឹងថា៖ នៅចន្លោះ​ម៉ោង១១ និ​ង៣០នាទី ថ្ងៃទី​១៥ ខែកុម្ភៈ ម្សិល​មិញ មានប្រ​ជាពលរដ្ឋឈ្មោះ ឡុង គឹ​មឡាង ​ភេទប្រុស អាយុ១៨ ត្រូវ​ជា​កូន​ឈ្នួល ​ដាំបា​យឱ្យ​តៃកុង​អែ​សស្កា របស់ឈ្មោះ ព្លេន សាលឿន បានប្រទះ​ឃើញមនុស្សស្លាប់ម្នាក់ មា​នស​ភាពរលះរលួយ នៅចំណុច។ សព ភេទប្រុស អាយុចន្លោះ៥​០ទៅ៦០ឆ្នាំ ស្លៀកខោ​កីឡា​ពណ៌ ខៀវឆ្នូត​ពណ៌​ក្រហម ​អាវដៃ​វែង​ការ៉ូព​ណ៌សខ្មៅ។

នាយប៉ុស្តិ៍ឃុំស្លក្រាម បានបញ្ជាក់​ថា ៖ ក្រោយ​ពីទទួល​បាន​ព័ត៌មាន កម្លាំងសមត្ថកិច្ច យើងបាន​បង្កើតគ​ណៈកម្មការ​ត្រួតពិ​និត្យ​សាកសព មានការចូលរួម​ពីលោក ហឿង​ សរ ពេទ្យ​មណ្ឌល​សុខ​ភាពឃុំស្លក្រាម លោកវរ:សេនីយ៍ត្រី សៀង សុំ នាយផ្នែកយុត្តិធម៍ លោកអនុសេនីយ៍ឯក កាន សំអូន នាយរងផ្នែក​ពិនិត្យវិភាគ អាជ្ញាធរមូលដ្ឋាន។ យោងតាម​ការត្រួតពិនិត្យសាកសព សមត្ថកិច្ច បាន​បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោ​យសារ ដាច់បាយ ដាច់ទឹក បណ្ដាលឱ្យកើ​តខ្យល់ មិនជាប់​ពាក់ព័ន្ធ​និងបទល្មើស​ឃាតកម្មឡើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button