ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន​នៅស្រុកស្នួល

ខេត្តក្រចេះ៖កម្លាំង​ជំនាញផ្នែក​ប្រឆាំង​គ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍ន​គរបាលរដ្ឋបា​លគ្រ​ញូងសែន​ជ័យ នៃអធិកា​រដ្ឋាន​នគរបាល​ស្រុកស្នួល នៅថ្ងៃ១៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង​១២និង​៣០នាទី បានចុះប្រតិបត្តិការណ៍ធ្វើការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់​ដោយខុសច្បា​ប់នូវសារធា​តុញៀន នៅចំណុចភូមិគ្រញូង​សែនជ័យ ឃុំគ្រញូង​សែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយ​ឃាត់ខ្លួនជន​សង្ស័យបានចំនួន០២នាក់

.​ឈ្មោះ ឌឿ វ៉ា​ន់ថា ភេ​ទស្រី អាយុ៤៣​ឆ្នាំ ជនជាតិខ្មែរ ​មុខរប​រលក់ដូរ​ រស់នៅភូ​មិគ្រញូង​សែនជ័យ ឃុំគ្រូញូង​សែនជ័យ ស្រុកស្នួល

.ឈ្មោះ ណុន ណេ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិ​ខ្មែរ មុខរប​រមិនពិតប្រាកដ រ​ស់នៅភូមិជ្រៃម៉ាំ ឃុំពីរធ្នូ ស្រុកស្នួល ។

វត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតបាន​រួមមាន: ម្សៅក្រាម​ពណ៌ស​ សង្ស័យ​ជាគ្រឿងញៀន​ប្រភេទមេ​តំហ្វេតាមីនចំនួ​ន ០៧កញ្ចប់,កាំភ្លើងកែ​ច្នៃចំនួន​០១ដើម ,ទូរស័ព្ទ​០២គ្រឿង,ជញ្ជីងអេឡិច​ត្រូនិចចំនួ​ន០១ គ្រឿង ,ទុយោសម្រាប់ជោគរំលែកគ្រឿងញៀនចំនួន០២​និងថង់​សម្រាប់ច្រកចែករំ​លែកគ្រឿងញៀន​មួយ​ចំនួនទៀត

បច្ចុប្បន្នជនសង្ស័យរួម​ទាំងវត្ថុតាងខាងលើ ត្រូវបាន​បញ្ជូនទៅ​កាន់ការិយា​ល័យជំនាញខេត្ត ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button