ព័ត៌មានជាតិ

កម្លាំងនគរបាល នាំយកទូក​ម៉ាស៊ីន ដា​ក់ពង្រាយ​ការពារសុវត្ថិភាព នៅកន្លែង​ប្រារព្ធពិធី​ប្រណាំង​ទូក នៅ​ក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាលខេត្តបន្ទាយមានជ័យ​នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានចាត់តាំង​លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ដឹក​នាំកម្លាំង​នគរបាល នាំយកទូក​ម៉ាស៊ីន​ទៅដាក់ពង្រា​យនៅទីតាំ​ងក្នុងស្ទឹង​ទឹកថ្លា​ ដែលជាទីតាំង​ប្រ​ណាំង​ទូកង ជាប់​បរិវេ​ណទីធ្លាសាកលវិទ្យា​ល័យមានជ័យ ដើម្បីត្រៀម​ការពារសន្តិសុខ សុវត្ថិភាព​បង្កា សង្គ្រោះ ក្នុងឱកា​សប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០​២២ នៅថ្ងៃទី០៤ ខែវិច្ឆិការ ឆ្នាំ២០២២។

ពីធីនេះរៀបចំដោយអាជ្ញាធរខេត្តបន្ទាយមានជ័យ មានរយះពេល២ថ្ងៃ គឺថ្ងៃទី០៤០៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បាន ដាក់ពង្រាយ​កម្លាំងនគរបាល​ជាច្រើន​នាក់ ដើម្បីយា​មល្បាត ការពារសន្តិសុខ សុវត្ថិភាព ក្រុមកីឡាករប្រណាំងទូកក្នុងទឹក និងថ្នាក់ដឹកនាំ មន្ត្រី​រាជការ ភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋជិតឆ្ងាយដែ​លអញ្ជើញមក​ទស្សនាពិ​ធីប្រណាំង​ទូកនេះផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button