ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អញ្ជើញក្រុងពាលី ស្តូបប្រាង និងអ​ភិសេកព្រះ​ពុទ្ធរូបនៅលើភ្នំខៀវ ទុកតម្កល់​សម្រា​ប់ភ្ញៀវទេស​ចរ និងពុទ្ធបរិស័ទគោរពបូជា

(ប៉ៃលិន)៖​លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារ អញ្ជើញ​ចូលរួមក្នុង​ពិធីក្រុងពាលី ស្តូបប្រាងតម្កល់ព្រះពុទ្ធរូប និង​អ្នកតាភ្នំខៀវ (ទឹកធ្លាក់អូរតាវ៉ៅភ្នំខៀវ) ដែល​ស្ថិតនៅ​រមណីយដ្ឋាន ទឹកធ្លាក់អូរតាវ៉ៅ ភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើមី្បទុក​តម្កល់សម្រាប់ភ្ញៀវ​ទេសចរ និងពុទ្ធបរិស័ទ្ធ គោរពបូជានិ​ងបួងបួ​សសុំនូវ​សេចក្តីសុខ​សប្បាយ ពីម្ចាស់​ទឹកម្ចាស់ដី និង បារមី អ្នកគង់ប្រថាប់ថែរក្សាការពារ នៅលើទឹកដីខេត្តប៉ៃលិន។

ក្នុងនោះដែរលោកជំទាវ បាន ស្រីមុំ ក៏​បានធ្វើពិធីឧទ្ទិសបួងសួង សូមនូវព្រះបារមីដ៏ស័ក្តសិទ្ធិ ដែល​គង់ប្រថាប់ថែរក្សានៅលើទឹកដីប៉ៃ​លិន ជាពិសេសអ្នកតាភ្នំខៀវ និង បារមីលោកយាយយ៉ាត អរុក្ខអ​រក្សអ្ន​កតាគ្រប់ទិសទី និង ទេវតាគង់ថែរក្សានៅភ្នំខៀវនេះ ថែរក្សាថ្នាក់ដឹកនាំ និងបងប្អូន​ប្រជាព​លរដ្ឋខេត្ត​ប៉ៃលិនទាំងអស់ សូមជួប​តែសេចក្តីសុខ រកស៊ីសមប្រកបដំំណំាចម្ការ និងមានភ្ញៀវ​ទេសចរណ៍​មកដំណើរកំសាន្ត នៅខេត្តប៉ៃលិនយើងក្នុង​ឱកាសបុណ្យចូ​លឆ្នាំនេះ​ច្រើនកុះ​ករហើយ​សុខសុវត្ថិភាព

ជាមួយគ្នានោះដែរលោកជំទាវអភិ​បាលខេត្ត ក៏បានកញ្ជាក់ផងដែរថា៖ ដោយមើល​ឃើញពីសក្តានុ​ពល នៃវិស័យទេស​ចរណ៍ធម្មជាតិ និងដើម្បីលើកកម្ពស់សោភ័ណភាព រមណីដ្ឋានធម្មជា​តិទឹកធ្លា​ក់អូរតាវ៉ៅ (ភ្នំខៀវប៉ៃលិន) លោ​កជំទាវ បាន ស្រីមុំ បានណែ​នាំអោយយុវជន សសយក ខេត្ត សហការ​ជាមួយមន្ត្រីជំនាញ ធ្វើការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែរលម្អហេ​ដ្ឋារចនាសម័ន្ធ​នានា ព្រមទាំងរុះរើកញ្ចុះដែលពុកផុយចេញ និងដាក់ជំនួសដោយកញ្ចុះថ្មី ដែលមានរចនាប​ថ​បែបទា​ក់ទាញ ប្រកបដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរណ៍ ចូលមកកម្សាន្តនៅ​លើទឹក​ដីដ៏តូចច្រឡឹង​នៃខេត្តត្បូងពេជ្រមួយនេះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button