ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយសម្ដេចតេជោ ចែកជូនប្រជាពលរដ្ឋដែលជីវភាពខ្វះខាត រងគ្រោះដោយសារទឹកជំនន់ ចំនួន២៩៦គ្រួសារ នៅស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ:ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា ដែលរងគ្រោះដោយសារទឹកជំនន់ចំនួន ២៩៦គ្រួសារ ដោយចែកជូន២ទីតាំង ទីតាំងទី១-នៅឃុំគោកបល័ង្គ ១៤៦គ្រួសារ និងទីតាំងទី២-នៅឃុំស្រះរាំង ១៥០គ្រួសារ  ព្រមទាំងប្រគេនគ្រឿងឧបភោគ បរិភោគ បច្ច័យមួយចំនួនដល់ព្រះគ្រូចៅអធិការវត្ត ក្នុងឃុំទាំង២ផងដែរ។

អំណោយដែលត្រូវចែកជូនរួមមាន: អង្ករ ២៥ ទឹកត្រី ១យួរទឹកសុីអុីវ ១យួរ ត្រីខ១យួរ មី១កេស ។ថ្លែងសំណេះសំណាលនាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានផ្ដាំផ្ញើការសួរសុខទុក្ខពី សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មិនទុកអោយបងប្អូនប្រជាពលរដ្ឋលំបាកឡើយ។

ឯកឧត្តមបានបញ្ជាក់ជូនដល់អាជ្ញាធរភូមិ ឃុំ កងកម្លាំង និងមន្ត្រីពាក់ព័ន្ធត្រូវខិតខំបម្រើសេវាជូនពុកម៉ែបងប្អូនឲ្យបានកាន់តែល្អថែមទៀត ខិតខំយកចិត្តទុកដាក់មើលសុខទុក្ខលំបាក ដោះស្រាយជីវភាពខ្វះខាតរបស់ពួកគាត់ឲ្យអស់លទ្ធភាព ដោះស្រាយមិនបានត្រូវរាយការណ៍មកថ្នាក់លើ និងក្រុមការងារបន្ត ។

ឯកឧត្តម សូមជូនពរពុកម៉ែបងប្អូនថែរក្សាសុខភាព មានអ្វីកើតឡើងជាយថាហេតុ បញ្ហាខ្វះខាត ជួបទុក្ខលំបាកសូមរាយការណ៍ ផ្តល់ព័ត៌មាន មកជូនអាជ្ញាធរ កងកម្លាំង លោកមេភូមិ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!