ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ  ចាត់តាំងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ជួយស្វែរកសពប្រជាពលរដ្ឋ បានបាត់ខ្លួនដោយលង់ទឹក

(បន្ទាយមានជ័យ):នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូតថ្មើររជេីងលេខ៥១ បានចាត់តាំងកម្លាំងអន្តរគាមន៍ អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ ដឹកនាំដោយលោកវរសេនីយ៍ត្រី សឹង សុផារិន មេបញ្ជាការរង វរសេនាតូច សហការជាមួយ អាជ្ញាធរមូលដ្ឋាន កងកម្លំងចម្រុះ និងក្រុមមុជទឹករុករកយុវជនថៃ ចុះជួយរុករកសពប្រជាពលរដ្ឋ ឆក់ខ្សែភ្លើង លង់ទឹកស្លាប់ នៅភូមិអូរខៃដន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ឈ្មោះ សែម លឹមហៀង  ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះ ឡេះ ស៊ីណាន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវខ្សែភ្លើងឆក់ ធ្លាក់ចូលទឹកបណ្តាលឲ្យលង់ស្លាប់កាលពីថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២២ នៅវេលាម៉ោង១៣:៣០នាទីរសៀល ហើយត្រូវបានរកឃើញសពចំនួន១នាក់ និងសពចំនួន ១នាក់ទៀត រកឃើញនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង១១:២០នាទីថ្ងៃត្រង់សពត្រូវបានប្រគល់ជូនគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!