ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១០៧៨គ្រួសារ នៅខេត្តប៉ៃលិនបានទទួលអំណោយសង្គ្រោះបន្ទាន់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
(ខេត្តប៉ៃលិន):គេសង្កេតឃើញថាក្នុងរយះ០៣ថ្ងៃនេះ លោក ជំទាវបានស្រីមុំអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិនបានបចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន១០៧០គ្រួសារ នៅទួទាំងខេត្តប៉ៃលិន។
ជាក់ស្តែងកាលកាលពីថ្ងៃទី២៨ខែតុលានេះក្រោយពីមានភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់លិចផ្ទះសំបែងខូចខាតទ្រព្យសម្បត្តិនិងផលដំណាំមួយចំនួនទើបលោកជំទាវអភិបាលខេត្តរួមនិងក្រុមការងារបាន នាំយកអំណោយ ដ៍ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅចែកជូនពុកម៉ែបងប្អូននៅទូទាំងខេត្តប៉ៃលិនសរុបទាំងអស់ចំនួន១០៧៨គ្រួសារ។
អំណោយរបស់សម្តេចតេជោ ដែលផ្តល់ជូនពលរដ្ឋជាង១០៧៨គ្រួសារនាពេលនេះរួមមាន៖ អង្ករ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៀតផងដែរ៕