ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំមន្ត្រីក្រោមឱវាទគោរពវិញ្ញាណក្ខន្ត និងនាំយកថវិកាចំនួន ៦,០០០,០០០រៀល ប្រគល់ជូនគ្រួសារសព លោកវរសេនីយ៍ឯក កែវ សុជាតិ

(បន្ទាយមានជ័យ):នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទបំពាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្តនៃសព និងនាំយកថវិការបស់គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០រៀល ផ្តល់ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ឯក កែវ សុជាតិ នាយរងការិយាល័យ បណ្តុះបណ្តាលនិងវិក្រឹត្យការ និងជាគ្រូបង្គោលបកប្រែភាសាវៀតណាម ដែលបានទទួលមរណភាព នៅវេលាម៉ោង០៣ទាបភ្លឺ ថ្ងៃទី២៤ ខែមីនា នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសម្តែងនូវការចូលរួមមរណទុក្ខ និងសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារ នៃសព ចំពោះការបាត់បង់ស្វាមី ឪពុក ជីតា ជាទីស្រឡាញ់ និងមានព្រហ្មវិធម៌ចំពោះភរិយា កូន និងចៅៗកន្លងមក ។

លោកវរសេនីយ៍ឯក កែវ សុជាតិ គឺជាធនធានមនុស្ស ដែលធ្លាប់មានស្នាដៃបម្រើជាតិមាតុភូមិ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋកន្លងមក ជាងនេះទៀត គឺបាត់បង់គ្រូបង្គោលបកប្រែភាសាវៀតណាម ដែលថ្នាក់ដឹកនាំក្រសួងក្រសួងមហាផ្ទៃ ក៏ដូចអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលស្គាល់ពីសិក្ខាកាមគ្រប់រូប និងគ្រប់ជំនាន់ដែលធ្លាប់សិក្សានៅប្រទេសវៀតណាម។

លោកឧត្តមសេនីយ៍ទោស្នងការ មានប្រសាសន៍ថា ៖ ថវិកាចំនួន៦,០០០,០០០ រៀល ដែលប្រគល់ជូននេះ គឺជាថវិការបស់គណៈកម្មាធិការថ្នាក់មូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា ដែលបានផ្តួចផ្តើមដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាប្រធានគណៈកម្មាធិការថ្នាក់កណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា ក្នុងគោលបំណងជួយសម្រាលទុក្ខលំបាក ជួយគ្នាទៅវិញទៅមក ចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោមនិងថវិកាចំនួន១៦៤,០០០០ រៀលទៀតជាថវិការបស់លោករួមទាំងសហការី ចូលរួមឧបត្ថម្ភក្នុងកម្មវិធីបុណ្យសព និងក្តារមឈូស០១ ថវិកាចំនួន៧០,០០០រៀល សរុបទាំងអស់ចំនួន២,៣៤០,០០០រៀល(ពីរលាន បីរយសែសិបពាន់រៀល)៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button