ព័ត៌មានជាតិ

ក្រុមការងារលេខាធិការអចិន្ត្រៃយ៍ប្រឡងប្រណាំង យោធភូមិភាគទី៥ ដឹកនាំសមាជិកផែនទី១ ចុះត្រួតពិនិត្យ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១

(បន្ទាយមានជ័យ): លោកឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ នាយសេនាធិការរង អនុលេខាធិការអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រឡងប្រណាំង យោធភូមិភាគទី៥ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ អញ្ជើញដឹកនាំសមាជិកផែនទី១ បានចុះត្រួតពិនិត្យលទ្ធផលការងារប្រឡងប្រណាំងទាំង៥ ខ្លឹមសារ ប្រចាំឆមាសទី២ ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១។

អញ្ជើញចូលរួមមាន សមាសភាពក្នុងផែនទី១ យោធភូមិភាគទី៥ អង្គភាព​កងពលតូច​ថ្មើរជើងលេខ៥១ លេខ៥២ និងលេខ៥៣ ដោយត្រួតពិនិត្យវាយតម្លៃជាក់ស្តែង គ្រប់បណ្តាអង្គភាពចំណុះទីបញ្ជាការកងពលទាំង៣ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៧-២៩ ខែតុលា ឆ្នាំ២០២២៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!