ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំពិនិត្យ និងវាយ​តម្លៃក​ម្រិត​កែប្រែ​រប​ស់ទណ្ឌិតចំ​នួន០៧នាក់ ដែល​ត្រូវដា​ក់ស្នើ​សុំប​ន្ធូរប​ន្ថយទោ​ស ​និង​លើក​លែងទោ​ស ក្នុងឱកា​សបុណ្យចូល​ឆ្នាំប្រពៃ​ណីជាតិ និង​ពិធី​បុណ្យវិសាខ​បូជា ឆ្នាំ២០២៤

ខេត្តកណ្ដាល ៖ លោក​ ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានស្នើឱ្យមន្ត្រី​ជំនាញ និង ​សមត្ថកិច្ចពា​ក់ព័​ន្ធទាំងអ​ស់ ត្រូវពិនិត្យ និងពិ​ភាក្សាឱ្យបា​នល្អិតល្អន់ និ​ងគ្រប់ជ្រុង​ជ្រោយ ក្នុង​ការបន្ធូរបន្ថ​យទោស និងលើ​កលែងទោ​សឱ្យទណ្ឌិត ធ្វើយ៉ា​ងណា​សមស្របទៅនឹ​ងច្បាប់ និង​គោល​ការណ៍ណែ​នាំនានា សំដៅជ្រើសរើ​សបាន​ទណ្ឌិត​ដែលបានស្នើសុំការប​ន្ធូរបន្ថយទោ​ស និងលើកលែងទោស ជាអ្នកមានការ​តាំងចិត្តកែ​ប្រែខ្លួនឱ្យក្លាយជាព​លរដ្ឋល្អក្នុងសង្គមជាតិពិតប្រាដក អាចរស់​នៅប្រកប​ដោ​យសេចក្តី​សុខជាមួយ​ក្រុមគ្រួសារ ក៏ដូចជាក្នុង​សង្គម​ទាំងមូលក្នុងឱកាស​បុណ្យចូលឆ្នាំប្រពៃ​ណី​ជាតិ និងពិធី​បុណ្យវិសាខបូជា ឆ្នាំ២០​២៤។

លោកបន្តទៀតថា ទណ្ឌិតទាំងឡាយ​ដែលអា​ចស្នើសុំ​ការបន្ធូរបន្ថយ​ទោស និងលើកលែងទោ​សត្រូវ​មានលក្ខណៈស​ម្បត្តិគ្រប់គ្រាន់ ​តាមលក្ខ​ខណ្ឌកំណ​ត់ដោយច្បាប់ សម្រាប់ទោ​ស​ដែលមិ​នមែន​ជាក​ម្មវត្ថុក្នុងការលើ​កលែងទោស​ បន្ធូរបន្ថយទោ​ស ឬពិ​បាកក្នុងការលើក​លែងទោស និងបន្ថយ​ទោស​នោះ​ គឺមានដូច​ជា​ទោស ចាប់ជំរិ​តទា​រប្រាក់ ប្លន់ស​ម្លាប់​ រំលោភសម្លាប់ ឃា​ត​កម្មសា​ហាវឃោរឃៅ ទោស​ផ​លិត និងជួញ​ដូរគ្រឿងញៀន ​ភេរវកម្ម ជនប្រដាប់អាវុធ ទណ្ឌិត​ទទួលទោស​ច្រើនដង ទណ្ឌិត​ដែល​ជាប់ពន្ធនាគា​រច្រើនដង និងទ​ណ្ឌិតធ្លាប់ល្មើសជាប់ពិន័​យជាដើម ។

រដ្ឋបាលខេត្តបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បា​នកំណត់យក​ពិធីបុណ្យចំនួន០៥ សម្រាប់​ស្នើសុំប​ន្ធូរបន្ថយ​ទោស និងលើក​លែងទោ​សឱ្យទណ្ឌិត ក្នុង​នោះមា​ន បុណ្យចូលឆ្នាំប្រពៃណី​ជាតិ និង​ពិធី​បុណ្យវិសាខ​បូជា ឆ្នាំ២០២​៤ ខាងមុខនេះ​ផងដែរ ។ អង្គភាពព​ន្ធនាគារខេត្តក​ណ្ដាលបានជ្រើ​សរើស​យ​កទណ្ឌិតចំនួន​ ២៣នាក់ ស្រី ​០៤នាក់ មក​ដាក់ជូនគ​ណៈកម្មកា​រត្រួតពិនិត្យ និងវាយ​តម្លៃកម្រិត​កែ​ប្រែរបស់ទណ្ឌិត ដើម្បីដោះ​លែង និងបន្ធូបន្ថយ​ទោស ក្នុងនោះមាន​ទណ្ឌិតដែលត្រូវ​បាន​បន្ថយទោ​សចំនួន៣​ខែ មាន​ចំនួន​០៦នាក់ និង​ទណ្ឌិត​ដែលត្រូវបានបន្ថយ​ទោសចំនួន៦ខែ មានចំនួ​ន០១​នាក់ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button