ព័ត៌មានជាតិ

រដ្ឋបាល​ស្រុកល្វាឯម រួមនិងមន្ត្រីរាជការ ចូលរួម​ពិធីបុណ្យ​កាន់បិណ្ឌទី៤ នៅវត្ត​សិរីមង្គលប្រាជុំ ហៅ​វត្តព្រែកប្រា

ខេត្តកណ្តាល៖លោក ចាន់ គឿយ នាយករដ្ឋបាលស្រុកល្វាឯម តំណាង លោក កន សុខកាយ អភិ​បាល នៃគណៈអភិបាលស្រុកល្វាឯម រួមជាមួយលោក លោកស្រី​សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័​យចំណុះមន្ត្រីរាជ​ការរដ្ឋបាលស្រុក ព្រមទាំង ក្រុមប្រឹក្សា​ឃុំព្រែកឬ​ស្សី នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួ​មពិធីបុណ្យកាន់បិណ្ឌទី៤ នៅ​វ​ត្តសិរីមង្គលប្រាជុំ ហៅវត្តព្រែកប្រា ស្ថិតក្នុងឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល។

ក្នុងនោះដែរ រដ្ឋបាលស្រុក បានប្រគេន​ទេយ្យទានជូន​ដល់ព្រះសង្ឃនូវអង្ករ ២បាវ ,មី ១កេសធំ ,ភេ​សជ្ជៈ ៥កេស ,ទឹកសុទ្ធ ៥កេស ,ទឹកដោះគោ ១០កំប៉ុង ,ធូប ១ដុំ ,ទាន ១ដុំ ,ស្ករស ១គីឡូក្រាម ,សាដក់ ២ ,បង្អែម ៥ចាន និងប្រគេ​នបច្ច័យដល់ព្រះសង្ឃ ព្រះគ្រូ​ចៅអធិការ ក្នុង ១អង្គ​៦០,០០​០ម៉ឺនរៀល និងព្រះសង្ឃអង្គតូច​ ១អង្គ៤០,០០០ រៀល ព្រមទាំងបច្ច័យកសាងចំនួន ១០០០,​០០០រៀល និងជូនបច្ច័យដ​ល់តាជី យាយជីសរុប១០ម៉ឺនរៀល និងប៉ូលីសប្រជាការពារ​សរុប១០នាក់ ក្នុងមួយម្នាក់ៗ ២ម៉ឺនរៀលផងដែរ៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!