ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត និងលោ​កជំទាវ ​ឧបត្ថម្ភស័ង្កសី ​សម្រាប់​ជួយរុះរើ និងជួសជុល​ផ្ទះជូន​ប្រជាព​លរដ្ឋរ​ងគ្រោះ​ដោយខ្យល់ក​ន្រ្តាក់ ចំនួ​ន៣​០ខ្នង

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពលតូចថ្មើរជើងលេខ៥១ នា​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ២​០២៣ បានចាត់​តាំងកម្លាំង​អន្តរាគមន៍ ចំនួន៥០នាក់ ដឹកនាំដោ​យលោក​វរសេ​នីយ៍ត្រី ទូច ណាន ​មេបញ្ជាការរង វរសេ​នាតូចថ្មើរជើងលេខ៥១៤ នាំយកអំ​ណោយស័ង្ក​សីរបស់​ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ចំនួន៤៤៨សន្លឹក ចុះជួយរុះរើជួស​ជុលផ្ទះជូ​នប្រជាពល​រដ្ឋដែលរងគ្រោះ​ដោយខ្យល់កន្រ្តាក់ ស្ថិតនៅភូមិចំ​នួន៦ ក្នុងឃុំស្លក្រា​ម ស្រុកស្វាយចេក ខេត្ត​បន្ទាយមានជ័យ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃ​ទី១៤ ខែកុម្ភ: ឆ្នាំ២០២៣​ វេលាម៉ោង១៨​:០០នាទី មានភ្លៀងធ្លាក់ និងលា​យឡំដោ​យខ្យល់កន្រ្តាក់ បណ្តាល​ឲ្យខូចខាតផ្ទះ ប្រជាពលរដ្ឋ​សុបចំនួន៣០ខ្នងផ្ទះ និង​សម្ភា​រមួយ​ចំនួនផងដែរ។

ដោយមា​នការយកចិត្តទុក​ដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេ​នីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជា​ការរង នៃកងយោធពលខេមរភូមិន្ទ មេប​ញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយស័ង្កសី សម្រា​ប់​កង​កម្លាំង​កងព​លតូចថ្មើរជើ​ងលេខ៥១ ​ដើម្បីជួយ​សម្រួលនូវ​ទុក្ខលំ​បាកនេះ កងក​ម្លាំងរួម​ជាមួ​យអា​ជ្ញាធរ​មូល​ដ្ឋាន​បា​នរួមគ្នា​ខិតខំជួ​យ​ជួសជុល​ផ្ទះជូ​នប្រជា​ពលរដ្ឋ​បាន​ស្នាក់​នៅឡើ​ងវិញ។

អាជ្ញាធរ​មូលដ្ឋាន និ​ងប្រជា​ពលរដ្ឋ បាន​គោរពថ្លែង​អំណរគុ​ណជូនចំ​ពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោ​កជំទាវ ដែលតែ​ងតែយក​ចិត្តទុកដា​ក់ចំពោះ​ប្រជាពល​រដ្ឋជួប​ការលំ​បាកគ្រ​ប់ទីកន្លែង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button