ព័ត៌មានជាតិព័ត៌មាននយោបាយ

សម្ដេចតេ​ជោ ហ៊ុន សែន សម្រេច​តែង​តាំងលោក លី សាម៉េត ជាទីប្រឹក្សារ​បស់​សម្តេច

(ភ្នំពេញ)៖យោងតា​មលិខិត​របស់គណៈកម្មា​ធិការ​កណ្ដាល នៃគណបក្សប្រ​ជាជ​នក​ម្ពុជាលេខ ១២២/​០​២២២/សស​​.គក ចុះថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.​ ស ២៥៦៥ ត្រូវនិ​ងថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ២០​២២​ ​សម្រេចតែង​តាំ​ងលោក លី ​សាម៉េ​ត ជាទីប្រឹក្សារប​ស់សម្តេចអគ្គម​ហា​សេនាបតីតេជោ ហ៊ុន សែន ប្រធា​នគណបក្ស​ប្រជាជនកម្ពុជា​

 

សូមរំលឹកផង​ដែល​ថា លោក លី សាម៉េត បានខិត​ខំយ៉ាងសកម្ម ក្នុងកៀង​គរសកម្មជ​នមកពីគណ​បក្សនានា ឲ្យមកចូលរួម​មាគ៌ាជាមួ​យគណបក្សប្រជាជនកម្ពុជា ដែលមា​នសម្តេចតេជោ ជាប្រធាន​បក្ស ។ហើយលោក លី សា​ម៉េត បានធ្វើឲ្យសកម្មជន ដែលមករួមរស់​ជាមួយគណបក្សប្រជា​ជ​នកម្ពុជា កាន់​តែ​មាន​ភាពជឿជាក់ខ្លាំងចំ​ពោះការ​ដឹកនាំ​របស់សម្តេចតេជោ ដែលជាប្រធានបក្ស។

 

ក្នុងឱកា​សដ៏វិសេសវិសាល លោក លី សាម៉េត បានប្ដេជ្ញាថា នឹងខិតខំបំពេញការងារភារកិច្ច ជូន​សម្ដេចតេជោ នឹងខិតខំចូលរួម កៀងគរបន្ថែមទៀត នៅសកម្មជន ដែលមកពីគណបក្ស នានា ដែល​ចង់រួមរស់ ជាមួយនឹងគណបក្សប្រជាជ​នកម្ពុជា ហើយលោក បានបន្ថែមថា គណ​បក្សប្រជា​ជនក​ម្ពុជា នឹងរង់ចាំទទួល ​សកម្មជន​ទាំងអស់ ដោយមិ​នមានការរើសអើង ហើយគណបក្សប្រជា​ជន​កម្ពុជា នៅតែបើ​កបេះដូង បើកចិត្ត ក្នុងកា​រទទួលយក ​បងប្អូនគ្រប់ពេល​វេលាទាំ​ងអស់៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!