ព័ត៌មានជាតិ

ប្រជាពលរដ្ឋដែល​រង​គ្រោះដោយសា​រជំនន់ទឹកភ្លៀង ចំនួន១​០១គ្រួសារ នៅក្នុងស្រុក​បន្ទាយមាស ទទួលបាន​អំណោយពី​សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តកំពត៖ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិ​បាលខេត្តកំពត ឯកឧត្ដម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បាននាំយកអំណោ​យរបស់សម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស​ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកា​កបាទក្រ​ហមកម្ពុជា ប្រគល់ជូនដល់ប​ងប្អូនប្រជាពលរដ្ឋចំនួន ១០១គ្រួសារ ដែល​រងផលប៉ះពាល់​ដោយសារជំនន់ទឹកភ្លៀង កាលពីពេលថ្មីៗនេះ ចំនួន ៣ភូមិ ក្នុងស្រុក​បន្ទាយមាស ខេត្តកំពត។

មានមតិសំណេះសំណាល​នាឱកាសនោះ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន បានពាំនាំ​មកនូវការផ្តាំផ្ញើ​សាកសួរសុខ​ទុក្ខពីសំណាក់សម្តេចតេ​ជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែល​ជានិច្ច​ជាកាលសម្តេ​ច​តែងតែគិតគូរ និងយកចិត្តទុ​កដាក់ជានិច្ចចំ​ពោះបងប្អូនប្រជា​ពលរដ្ឋដែល​រងផលប៉ះពាល់​ដោយសារ​គ្រោះមហន្តរា​យផ្សេងៗ ដោយមិនទុកអោយប្រជាព​លរដ្ឋ​ណាម្នាក់​ស្លាប់​ដោយអ​ត់អាហា​រនោះឡើ​យ

អំណោយដែលបានប្រគល់ជូន​ពលរដ្ឋនៅពេលនេះរួមមាន៖ អង្ករ ៣០គីឡូក្រាម ,ត្រីខ ១យួរ ,ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរផងដែរ។បន្ទាប់ពីបា​នប្រគល់​អំណោ​យរួចមក ឯកឧត្ដម​អភិបាលខេត្ត ក៏បាន​ចុះទៅពិនិត្យផ្ទាល់​នូវស្ថានភាពជាក់ស្តែង​អំពីផលប៉ះពាល់ នៃជំនន់ទឹកភ្លៀង​ ដែលធ្វើ​ឲ្យ​ខូចខាតដំណាំ​ស្រូវរបស់ងប្អូនប្រជាព​លរដ្ឋផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button