ព័ត៌មានជាតិ

ប្រជាពលរដ្ឋរ​ងគ្រោះ​ដោយសារ​ទឹកជំនន់ ទទួលអំណោ​យពី​សាខា​កាកបា​ទក្រហ​ម​ខេត្ត​ប៉ៃលិន

(ប៉ៃលិន)៖កាលពីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈក​ម្មាធិការសាខាកាក​បាទក្រហមកម្ពុជា​ខេត្តប៉ៃលិន មាន​ការចូលរួម​ពីកំលាំងយុ​វជន​កាកបាទក្រហមខេត្ត និង សហភាព​សហព័ន្ធយុវ​ជន ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះជួប​សួរសុខទុក្ខ និងនាំយកអំណោ​យសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់ ស្រុកសា​លាក្រៅ ខេត្តប៉ៃលិន ។

នាឱកាសនោះ លោកជំទាវអភិបាល​ខេត្ត ធ្វើការអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់ ត្រូវមានកា​រប្រុងប្រយត្នចំពោះកូនៗតូច និងសត្វល្អិត និងសត្វអ​សិរពិសនានា​ដែលអាចបង្ករគ្រោះ​ដល់អាយុ​ជីវិតបាន ។

ជាមួយគ្នានេះ​ដែរលោកជំទាវ បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ខ្លាំងចំនួន.២២ គ្រួសារ ក្នុងមួ​យគ្រួសារៗទទួលបាន គ្រឿង ឧបភោគ បរិភោគ កៅស៊ូតង់សម្ភារះប្រើប្រាស់ និង ថរិកាមួយចំនួន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button