ព័ត៌មានជាតិ

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ស្នើ​ឲ្យស​មត្ថកិច្ចឃាត់ខ្លួនបុគ្គលឈ្មោះ ហាក់ ឧត្ដម ដែល​បាន​ក្លែងបន្លំ​យកព្រះកិ​ត្តិនាម វង្សព្រះ​ស៊ីសុវត្ថិ ទៅបោកប្រាស់​ប្រជានុរាស្ត្រ

រាជធានីភ្នំពេញ៖ពិតជាថ្លើមធំណាស់បុគ្គលឈ្មោះ ហាក់ ឧត្ដម ហ៊ាន​ក្លែង​បន្លំយកព្រះកិត្តិនាម វង្ស​ព្រះស៊ីសុវត្ថិ ទៅ​បោក​ប្រាស់​ប្រ​ជាពលរដ្ឋជាច្រើន​នាក់ ក្រោមរូប​ភាព​ប្រើល្បិច​ទុច្ចរឹតផ្សេងៗ ដោ​យក្លែងបន្លំជាព្រះ​ញា​តិវ​ង្សខ្សែ​ព្រះ​ស៊ី​សុវត្ថិ ធ្វើ​​ឲ្យប្រជាពលរដ្ឋខាតប​ង់នូវប្រ​យោ​ជន៍ និងទ្រព្យ​សម្បត្តិ រហូត​ដល់ប្រ​ជាព​លរដ្ឋមួយ​ចំនួន​បាន​ស​សេនៅ​លើ​Faceb​ookរបស់ខ្លួន​ដោ​យ​ឲ្យបុគ្គល​ ហាក់ ​ឧត្ដម ចេញមុខ​មកដោះស្រាយ​បំណុលជាបន្ទាន់ និង​ខ្លះ​ទៀតបានដា​ក់ពាក្យ​ប​ណ្តឹងសុំ​ការអន្តរាគ​មន៍ពី​សមត្ថកិច្ច​ទៀតផង ។

យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបាន​ឲ្យដឹងថា ជនខិលខូចរូបនេះ​ឈ្មោះ ហាក់ ឧត្ដម រស់​នៅឃុំទូកមាសខាងកើត ​ស្រុក​បន្ទាយមាស ខេត្តកំពត​ ដោយ​ប្រើ​ឈ្មោះក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ស៊ីសុវត្ថិ ឧត្ដម មុនី្ន ក្នុង​គោលបំណងអោយ​ជនរងគ្រោះមានជំនឿ និងទុកចិត្តហើយបានប្រើ

ឧ​បាយ​កលទុច្ចរឹតផ្សេងៗ ដើម្បីបោកប្រាស់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ​តែម្តង ជាច្រើន​លើកច្រើនសា ជនខិលខូចរូបនេះ នៅ​តែបន្តធ្វើសកម្មភា​ពបែបនេះដោយពុំខ្លា​ចក្រែងច្បាប់បន្តិចសោះ ជាពិ​សេស​ថ្លើមធំហ៊ា​នយកព្រះ​កិត្តិនាមដ៏ឧត្តុងឧត្តមថ្លៃថ្លា នៃព្រះញាតិ​វង្សានុវង្សព្រះស៊ីសុវត្ថិ ទៅបោ​កប្រាស់​ប្រជាពលរដ្ឋ​ ដោយឥតកោតក្រែង ទង្វើបែប​នេះធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិយ​ស និងព្រះ​កិត្តិនាម​ព្រះញាតិវង្សានុវង្ស​ដ៏ទៃទៀត ដែលលោកខិតខំបំ​រើរាស្ត្រ​យ៉ាងស្មោះ​ស្ម័គ្របំផុត ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន បានបញ្ជាក់យ៉ាងច្បាស់ថា ជនខិលខូចរូបនេះ​មិនមែនជាព្រះញាតិវង្សា​នុវង្សនោះទេ គឺ​ក្លែងបន្លំ ព្រះកិត្តិនាមព្រះស៊ីសុវត្ថិ ដើម្បីបោកបញ្ឆោតប្រជារាស្ត្រ ក្នុង​នាមអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ព្រះអង្គសូម​បដិសេធ និងថ្កោល​ទោសដាច់អហង្ការ ចំពោះ​ជនខិលខូចរូបនេះ ហើយ​ស្នើសុំ​មន្ត្រីអនុវត្តច្បាប់ជួយអន្តរាគមន៍ និងបញ្ឈប់នូវទ​ង្វើដ៏អ​សីលធម៌បុគ្គលរូ​បនេះកុំ​​ឲ្យបន្តក្លែង

បន្លំព្រះកិត្តិនាមព្រះញាតិវង្សានុវង្ស បោកប្រាស់ទ្រព្យសម្បត្តិប្រជានុរាស្ត្រដ៏ទៃទៀត ។ ជា​ងនេះទៅ​ទៀ​តអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ក៏សូមផ្ញើសារដ​ល់​ប្រជានុរាស្ត្រទាំ​ងអស់កុំ​ឲ្យលង់​ជឿជនខិ​លខូចរូប​នេះ ឬជនដ៏ទៃទៀ​តដែ​លក្លែងបន្លំតាំង​ខ្លួនជាព្រះ​ញាតិវង្សានុវង្ស ដើម្បីបោក​បញ្ឆោតទ្រព្យ​សម្បត្តិប្រជានុរាស្ត្រ ។

សូមបញ្ជាក់ថា ជនខិលខូចឈ្មោះ ហាក់ ឧត្ដម ប្រើ​ឈ្មោះក្នុងហ្វេសប៊ុក ហាក់ ឧត្ដមមុនី្ន ឬ​ឈ្មោះ​ក្លែង ស៊ីសុវត្ថិ ឧត្ដមមុនី្ន កំពុង​តែគេចខ្លួននៅក្រៅ​សំណាញ់ច្បាប់នៅឡើយ ហេតុដូច​នេះសូម​បងប្អូនប្រ​ជាពលរដ្ឋកុំចាញ់​បោកជនខិលខូចរូបនេះតទៅទៀត ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!