ព័ត៌មានជាតិ

ពល​ករខ្មែរធ្វើកា​រនៅប្រទេសថៃ បានវិល​ត្រលប់មកកម្ពុជាវិញ ដើម្បីចូល​រួមអបអរពិ​ធីបុណ្យចូ​លឆ្នាំថ្មី តាមច្រកទ្វារ​ព្រំដែន​អន្តរជាតិព្រំ ខេត្តប៉ៃ​លិន ក្រោមការ​យកចិត្តទុក​ដាក់ខ្ពស់ពីមន្ត្រីជំនាញ និង​អាជ្ញាធរខេត្ត

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០​២៤ បានអញ្ជើញពិនិត្យមើ​លការសម្រប​សម្រួលរបស់​មន្ត្រីជំនាញ​ដោយការយ​កចិត្តទុក​ដាក់ខ្ពស់ ជូនដល់បងប្អូន​ពលករខ្មែរធ្វើការនៅប្រទេសថៃ បានវិលត្រលប់ចូល​មកកម្ពុ​ជាវិញ ក្នុងឱ​កាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិ​ផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឈមនឹងច្រកបានផាកាត ស្ថិតក្នុងភូមិបាន​ផាកាត ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ជាការ​ឆ្លើយត​បតាមសំណូមពររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា ដើម្បីសម្របសម្រួល​ដល់ការវិលត្រឡប់​មកស្រុកកំណើ​តរបស់ពល​រដ្ឋកម្ពុជា​អំឡុងពេ​លបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋាភិបាលថៃតាមរយៈក្រសួងមហាផ្ទៃថៃ បានអនុ​ញ្ញាតលើកលែងតម្លៃសេវាអនុញ្ញាតិចេញចូល (Re-Entry Pemit) សម្រាប់បងប្អូន​ពលករ​កម្ពុជា ដែលធ្វើដំណើរចេញចូលប្រទេសថៃចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា៖ ការលើកលែងតម្លៃសេវានេះ គឺសម្រាប់ពលករកម្ពុជាដែលមានលិខិតឆ្លងដែន និងលិខិតធ្វើដំ​ណើរពលករកម្ពុជា​ទៅធ្វើការនៅ​បរទេស(TD) និងមានទិដ្ឋាការការងារ (Nom-immigration L-A Visa ដែលមានសុពលភាពក្រោ​យថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ រួមទាំងកូន​មានអាយុក្រោម ១៨ឆ្នាំ ដែលទទួលបានកា​រវាយត្រា​ប្រភេ​ទអ្នកក្នុងបន្ទុក និងអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

ក្រោមការទទួលខុសត្រូវខ្ព​ស់ចំពោះប្រមុខរាជរដ្ឋាភិបាល លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសា​សន៍ផ្តាំផ្ញើ ដល់ថ្នាក់​ដឹកនាំ និងមន្ត្រីទាំងអស់ ដែលកំពុងបំពេញការងារនៅ​ច្រកទ្វារព្រំដែ​នអន្តរជាតិព្រំ ត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច និងសិទ្ធិរបស់ខ្លួនប្រក​បដោយកា​រទទួលខុស​ត្រូវខ្ពស់ ជាពិសេសត្រូវមានកិច្ចសហការល្អ ជាមួយស្ថាប័ននានា ដែលបានឈរ​ជើងនៅច្រកទ្វារព្រំដែនអន្តរជាតិ ទាំងកម្ពុជា និងថៃ ដើម្បីសម្របសម្រួល​នូវភាពងាយស្រួលដល់​ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករ និងភ្ញៀវជាតិ+អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ព្រំដែន និងការធ្វើពាណិជ្ជកម្មទៅវិញទៅមក ។

សូមបញ្ជាក់ថា៖ ចាប់​ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ពលករធ្វើដំណើ​រ ចេញចូល តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ សរុបមានចំនួន ៤១៥៥នាក់ ស្រី ២០០១នាក់ កុមារ ១៤នាក់ ដោយក្នុងនោះ ធ្វើដំណើរចូល ចំនួន ២១៣១នាក់ ស្រី ១០១៤នាក់ កុមារ ១៤នាក់ និងធ្វើដំណើរចេញ ២០២៤នាក់ ស្រី ៩៨៧នាក់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button