ព័ត៌មានជាតិ

លោក ចេង ឌីណា ត្រូវបា​នតែងតាំជាអភិបា​លស្រុកខ្សាច់​កណ្ដា​ល ជំនួសលោ​ក ប៊ុន ផេង ដែល​ត្រូវបា​នតែ​ងតាំងជា​អភិ​បាលរង​ខេត្តកណ្ដាល

ខេត្តកណ្ដាល​៖ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល សង្ឃឹមយ៉ាង​មុតមាំ​ថា លោក​​អភិបា​លស្រុកថ្មី ដែល​ទើបទ​ទួល​បានការតែងតាំ​ង ត្រូវប្រើ​ប្រាស់នូវ ចំណេះដឹង ជំ​នាញ និងបទ​ពិសោធន៍​ការងារ រួមកម្លាំង​សាមគ្គីជា​ធ្លុងមួយ ជាមួយគ​ណៈ​អភិបាលស្រុក​ ដើម្បីប​ម្រើ​ប្រ​ជាពលរដ្ឋក្នុងមូល​ដ្ឋាន តាមរយៈ​ការក​សាង អភិវឌ្ឍស្រុក ឱ្យមាន​ការ​រីកចម្រើនលើគ្រប់វិស័យ ដែល​ជាមូលដ្ឋានគ្រឹះក្នុងការទ្រទ្រង់​ដល់កំណើនសេដ្ឋកិច្ច និងការកា​ត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​មូលដ្ឋាន។ ជាពិសេសត្រូវ​ពង្រឹងអភិបា​លកិច្ចល្អ និងអនុវត្តឱ្យបានជា​ប់ជា​និច្ច នូវបាវចនា២ និងអ​ភិក្រម៥ ដែលត្រូវបា​នដាក់ចេញដោ​យ សម្តេចតេជោ នាយករដ្ឋមន្ត្រីគឺ៖ បាវចនា​២ «កែទម្រង់​ខាងក្នុង និងបង្កើនមិត្តខា​ងក្រៅ ក្នុងស្មារតីឯករាជ្យ» និងអភិក្រម៥ «ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និង វះកាត់»

ឯកឧត្តមអភិបាលខេ​ត្ត មានប្រសាសន៍បែ​បនេះ ក្នុងឱកា​សដែលឯកឧត្តម​អញ្ជើញ​ជាអ​ធិបតីក្នុងពិធី​ប្រកាស​​លោក ចេង ឌីណា ជាអភិបា​ល នៃគ​ណៈ​អភិបា​ល​ស្រុកខ្សាច់​កណ្ដា​ល ជំនួសលោ​ក ប៊ុន ផេង ដែល​ត្រូវបាន​តែ​ងតាំងជា​អភិបាលរង នៃ​គណៈអភិបា​លខេត្តកណ្ដាល កាលពី​រសៀលថ្ងៃទី២៥ ខែសីហា ២០២២ ។

ជាមួយគ្នានោះដែរឯកឧត្ដមអភិបាលខេត្ត​កណ្ដាល បានស្នើដល់​លោកអភិបាល ស្រុក ដែលទើបទ​ទួលការតែង​តាំងថ្មី ក៏ដូ​ចជាថ្នាក់​ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាលស្រុកខ្សាច់កណ្ដាល ទាំង​មូល ត្រូវបន្តយ​កចិត្តទុក​ដាក់រឹត​បន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំ​បាត់ឱ្យ​បានជា​អតិបរ​មានូវ បទល្មើសគ្រប់ប្រភេ​ទ ជាពិសេសបញ្ហាល្បែងស៊ីសង បទល្មើ​សនេសាទ បញ្ហាគ្រឿ​ងញៀន ក្មេងទំនើង និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មា​នសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង របស់រាជរដ្ឋាភិបាល ឱ្យបានល្អប្រសើរ ។ បន្ដទប់​ស្កាត់ឱ្យ​បានម៉ឺងម៉ាត់នូវកា​ររំលោភ ទន្ទ្រានយកដីសាធារណៈរបស់រដ្ឋ ហើយរាល់ការចេញ លិខិ​តបញ្ជា​ក់ការផ្ទេរកម្មសិទ្ធិត្រូវគោរពទៅតាមច្បាប់ និងលិខិតបទដ្ឋា​នជាធរមា​ន។ បន្តខិតខំយ​កចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈ ដោយត្រូវប្រកាន់យ​កនូវគោលការណ៍ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព ហើយគោរពទៅ​តាមតម្លៃ​សេវាដែ​លកំណត់ក្នុងច្បាប់។ ត្រូវបន្តពង្រឹង និងកែលម្អកា​រផ្តល់សេវារដ្ឋបា​លតាមការិយា​ល័យច្រកចេ​ញចូល​តែមួយ​នៅរដ្ឋបាល​ក្រុង ដែលទើបត្រូវបានកែសម្រួលបែបបទ និងនីតិវិធី​នៃផ្តល់សេវាស្រ​បតាមរចនា​សម្ព័ន្ធ និងមុខងា​រថ្មី ដោយត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងសីលធម៌​វិជ្ជាជីវៈរ​បស់មន្ត្រីក្នុងការ​បំ​ពេញការងាររបស់ខ្លួន ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួល​បានសេវារដ្ឋបា​លកា​ន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!