កាកបាទក្រហមកម្ពុជា ចុះសាកសួរសុខទុក្ខក្រុមគ្រួសារសព លោកឧត្តមសេនីយ៍ត្រី រៀម តុងសៀន ពាលីជីវិតនៅសមភូមិមុខ

(បន្ទាយមានជ័យ) នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា រួមដំណើរដោយក្រុមប្រតិបត្តិសាខាការកាកបាទក្រហមខេត្តបន្ទាយមានជ័យដឹកនាំដោយឯកឧត្តម យូ ឡាណា អត្តលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធរំលែកមរណៈទុក្ខនិងផ្ដល់ថវិកាសម្ភារៈអំណោយមនុស្សធម៌ជូនដល់ក្រុមគ្រួសារ ចំពោះមរណភាពលោកឯកឧត្តមសេនីយ៍ត្រី រៀម តុងសៀន ការិយាល័យទី៥ កងពលតូចអន្តរាគមន៍លេខ៧ ដែលបានពាក់លីជីវិតក្នុងសមរភូមិប្រយុទ្ធតតាំងការពារដែនដីជាមួយពួកចោលសៀមឈ្លានពាន។

កាលពីថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះចំពោះសពលោកឧត្តមសេនីយ៍ត្រី រៀម តុងសៀន ត្រូវបានក្រុមគ្រួសាររៀបចំធ្វើពិធីបុណ្យទៅតាមប្រពៃណីស្ថិតក្នុងស្រុកភ្នំស្រុករួចរាល់។

ឯកឧត្តម យូ ឡាណា បាននាំប្រសាសន៍សារលិខិតរំលែកមរណៈទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាមានខ្លឹមសារថាក្នុងវេលាដ៏សែនក្ដុកក្ដួលកាកបាទក្រហមកម្ពុជា សូមសម្ដែងនូវក្ដីសោកស្ដាយស្រណោះអាឡោះអាល័យជាពន់ពេកជាមួយលោកស្រី កូន ចៅ ព្រមទាំងបងប្អូនក្រុមគ្រួសារសាច់ញាតិចំពោះការបាត់បង់ស្វាមី ឪពុក ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌គុណធម៌ដ៏ល្អប្រពៃថ្លៃថ្លាមរណភាពក្នុងបុព្វហេតុការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិរបស់លោកឧត្តមសេនីយ៍ត្រី រៀម ទង់សៀន គឺជាការបាត់បង់វារៈជនដ៏អង្គអាចក្លាហានមានទឹកចិត្តមោះមុតក្នុងសមរភូមិប្រយុទ្ធតស៊ូប្ដូរផ្ដាច់
ជាមួយពួកចោរសៀមឈ្លានពានតាមពាក្យស្លោកជីវិតជូនមាតុភូមិអដិធាតុជូនប្រពន្ធ កូន គ្រួសារក្នុងនោះផងដែរ។
សូមឧទ្ទិសកុសលបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ត្រីរៀម តុងសៀន សូមបានទៅកាន់សុគតិភពកុំបីឃ្លាតឃ្លានឡើយ។សម្ភារៈថវិកា
ដែលបានយកមកប្រគល់ជូនដល់
គ្រួសារសពដល់គេហដ្ឋានពេលនេះរួមមានអង្ករ ១៥០គីឡូ ,មីជាតិ៧កេះ,ត្រីខ៥យួរ ,ទឹកភេសជ្ជៈ ៥កេះ និងថវិកាមួយចំនួន៕

Leave a Reply

Your email address will not be published. Required fields are marked *