ព្រះសង្ឃ​ អាជីវករ​ផ្សារ​សិរីសោភ័ណ​ ចុះផ្តល់អំណោយដល់បងប្អូន​ ជនភាសសឹក​ ដែលស្នាក់នៅក្រុង​ សិរីសោភ័ណ​

(បន្ទាយមានជ័យ) ខ្មែរ​ជួយខ្មែរ​ នៅក្នុងគ្រាលំបាក​ នេះគឺជាប្រពៃណីវប្បធម៌ដ៏ល្អផូរផង់​ របស់ជាតិសាសន៍ខ្មែរយើងតាំងពីយូរលង់ណាស់មកហើយ​ ។ ព្រះសមណៈញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្ត មមានសង្ឃដីការបែបនេះក្នុងពិធីនិមន្តចែកអំណោយមនុស្សធម៌​ ជូនដល់បងប្អូនប្រជាពលរដ្ឋ ជាជនភៀសសឹកស្នាក់នៅក្នុងទីកន្លែងសុវត្ថិភាពនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ នាព្រឹកថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២៥​ ដែលមានការចូលរួមពី​ លោកជំទាវ​ ជ័​យ​ ណារី​ អ៊ុំ រាត្រី​ និងលោកស្រី​ រស់​ សុផានី​ អភិបាលរង ខេត្ត។

លោក​ ស្រេង សុផល​ អភិបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា​ បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក​ ដែលមករស់នៅបណ្ដោះអាសន្ននាទីនេះ​ សរុបចំនួន​ ៧៣២គ្រួសារ​ ប៉ុន្តែដោយមាន​ បទឈប់បាញ់​ ដោយគ្មានលក្ខខណ្ឌរបស់កងទ័ពកម្ពុជាសៀម​ ទេីបបងប្អូនខ្លះបានវិលត្រឡប់ទៅស្រុកកំណើតវិញ ហើយមួយចំនួនធំបាននៅបន្តទៀតពុំហ៊ានទៅដើម្បីរង់ចាំមើលសភាពការណ៍ ។

ព្រះសមណ:ញាណ​ ណាប់​ មុឺន​ បា​នមានសង្ឃដីការថ្លែងអំណរគុណចំពោះញាតិញោមសប្បុរសជនក្នុងនិងក្រៅប្រទេសបងប្អូនអាជីវករ​ ក្នុងក្រុងសិរីសោភ័ណ​ និងក្រុងប៉ោយប៉ែតដែលតែងតែជួយ​ ផ្តល់នូវអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជួបការលំបាកជីវភាពខ្វះខាត។ ជាក់ស្តែងបងប្អូន​ ជនភៀសសឹកដែលបានមកស្នាក់នៅជួបការលំបាក​ បែកផ្ទះសំបែង​ ខាតពេលវេលារកស៊ីទទួលទាន​ កូនៗផ្អាកការសិក្សាជាដើម។ ចុងក្រោយ​ ព្រះសមណ​:ញាណ​ ណាប់​ ម៉ឺន​ បានធ្វើការផ្ដាំផ្ញើដល់បងប្អូនទាំងអស់​ សូមរក្សាសុខភាពអនាម័យ​ ហូបស្អាត​ ផឹកស្អាតរស់នៅស្អា​ត​ ហេីយពេលដែលវិលទៅលំនៅឋានវិញ​ ខិតខំអប់រំកូនកូនឲ្យបានសិក្សារៀនសូត្រដើម្បីបន្តវេនជួយគ្រួសារជួយជាតិយេីង​ ជាក់ស្តែង​ យើងឃើញថាប្រទេសយើងតូចប្រជាជនតិច​ ខ្វះ​ធនធានមនុស្ស​ អ៊ីចឹងហើយបានជាពួកចោរសៀមមើលងាយឈានដល់ការឈ្លានពានទឹកដីរបស់យើង​ ។ អំណោយ​ ដែលបានយកមកផ្តល់ជូននាពេលនេះ​ ចំនួន​ ២កន្លែង​ សរុបចំនួន​ ៤៤គ្រួសារ​ ដែលក្នុងមួយគ្រួសារទទួលបាន​ អង្ករ​ ២០គីឡូក្រាម​ ឃីត២កញ្ចប់​ សម្លៀកបំពាក់​ និងថវិកាមួយចំនួ​ន៕

Leave a Reply

Your email address will not be published. Required fields are marked *