ព័ត៌មានជាតិ

ពលរដ្ឋជាង១០០គ្រួសារ នៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ស្នើឲ្យអាជ្ញាធរជួយដោះស្រាយ រឿងផ្លូវរងការខូចខាតយ៉ាធ្ងន់ធ្ងរពិបាកធ្វើដំណើរ

ខេត្តប៉ៃលិនៈផ្លូវលំមួយខ្សែរស្ថិតនៅដីឡូិ៍ភូមិចំការកាហ្វេរ សង្កាត់ទួលល្វា ខណ្ឌប៉ៃលិន ខេត្តប៉ៃលិន រងការខូចខាតស្ទើទាំងស្រុង នៅពេលមានភ្លៀងធ្លាក់ម្តងៗដូចជាផ្លូវរទេះគោ រទេះក្របី អញ្ជឹងពិបាកក្នុងការធ្វើដំណើរណាស់ គឺថាដូចផ្លូវនៅក្នុងទីដាច់ស្រយ៉ាល់អញ្ចឹងតែតាមពិតផ្លូវនេះនៅមិនឆ្ងាយពីផ្លូវជាតិលេខ៥៧ ចំងាយប្រហែល៥០០ម៉ែតទេ។

បើតាមសំដីប្រជាពលរដ្ឋនៅក្នុងដីឡូិ៍នោះបានឲ្យដឹងថា ផ្លូវដែលរងខូចខាតនោះមកពីឡានធំៗ និងគ្រឿងចក្ររបស់ថៅម្នាក់ដែលមានឈ្មោះ តា បារាំង ដែលមានផ្ទះនៅនិងភូមិហ្នឹងដែរ។

ពួកគាត់មានការងឿងឆ្ងល់ថា មានគ្រឿងចក្រធ្វើដល់ទៅថៅកែហើយ ផ្លូវប៉ុណ្ណឹងមិនព្រមធ្វើឲ្យស្រួលនោះទេសុខចិត្តបើកឡានធំៗឲ្យខ្ទិច។ក្នុងនោះដែរប្រជាពលរដ្ធដែលរស់នៅដីឡូិ៍ភូមិ ឃុំខាងលើបានស្នើរអាជ្ញាធ ពិសេសលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិនជួយសំរួល និងជួយអន្តរាគម៍ដល់ថៅកែគ្រឿងចក្ររូបនោះផង ឲ្យឈប់បើកឡានធំចូលទៀតបើមិនបានជួយធ្វើកំបំផាញបន្ថែម។អ្វីដែលកាន់តែចាប់អារម្មណ៍គឺថាផ្លូវនេះនៅចំទាល់មុខផ្ទះឯកឧត្តម ឃ្លូកនុយ ដែលជាអភិបាលរងខេត្តប៉ៃលិនតែម្តង៕ ដោយ : លោក ក្រូច ណាវី

សូមអញ្ជើញទស្សនានូវវីដេអូដែលមានដូចខាងក្រោម

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!