កងរាជឣាវុធ​ហត្ថ​ខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពា​ក់ព័ន្ធករណីហិ​ង្សាដោយចេ​តនាស្ថា​នទម្ងន់ទោស

(បន្ទាយមានជ័យ)៖កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានទទួល​ពាក្យបណ្ដឹង​ពីជនរងគ្រោះស្ដីពីករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស នៅចំណុចភូមិព្រៃវែង ឃុំគំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដោយជនសង្ស័យឈ្មោះ ថា សាវីត ភេទប្រុស អាយុ២៥ឆ្នាំ បានធ្វើសក​ម្មភាពយក​ដែកឆាបចាក់ទៅលើកូនចុង ឈ្មោះ សំប៊ូត វ៉ាន់ឌី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅជា​មួយគ្នាប​ណ្ដាលឱ្យរងរបួសធ្ងន់ចំនួន០២កន្លែង។ ក្រោយពី​ទទួលបានបណ្ដឹង​កម្លាំងជំនាញមូល​ដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗ រួមទាំងដកហូតវត្ថុតាង ដែកឆាប ដងឈើរុំស្កុត ពណ៌ខ្មៅ ប្រវែង២១សង់ទីម៉ែត្រ ចំនួន០១ដើម ហើយនាំទៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកដើម្បីសួរនាំ។

លោកអនុសេនីយ៍ឯក ង៉ាម គឹមឆាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបា​នធ្វើសកម្មភា​ពយក​ដែកឆាបចាក់ទៅ​លើកូនចុងរបស់ខ្លួនពិតប្រាកដមែន។ មូលហេតុដោយ​សារខ្លួនបានឈ្លោះ​ជាមួយប្រពន្ធ ហើ​យក្មួយ​ខាងប្រពន្ធឈ្មោះ យ៉ា បានហៅខ្លួនអាពេញមាត់ ពេលនោះខ្លួនបានមា​នជម្លោះ​ជាមួយក្មួយទៀតដោយរុញច្រានគ្នាទៅវិញទៅមក ស្រាប់តែឈ្មោះ ឌី ដែលជាកូន​ប្តីមុន​ប្រពន្ធរបស់ខ្លួនបានមកជួយ ពេលនោះឈ្មោះ យ៉ា បានយកកាំ​បិតមកកាប់រូប​ខ្លួនត្រូវខាងស្តាំ​បណ្ដាលឱ្យរបួ​សរបួសហូរឈាម ហើយខ្លួនក៏បានយកដែកឆាបដងឈើ រុំស្កុត ពណ៌ខ្មៅ ពីក្នុង​កាបូបស្ពាយចាក់ទៅលើកូនចុងឈ្មោះ ឌី បណ្ដាលរងបួសត្រូវចំនួន០២កន្លែង ចំណែករូប​ខ្លួនត្រូវ​បានអ្នកជិតខាងដឹកទៅដេរបួសនៅមន្ទីរពេទ្យស្រុកថ្មពួក ហើយត្រូវបា​នកម្លាំងមូលដ្ឋាន​កងរាជអាវុធហ​ត្ថស្រុកមកយកតែម្តង ។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែ​ងកម្លាំងមូលដ្ឋានកងរាជអាវុធ​ហត្ថស្រុកបាន​កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័​យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃចន្ទ ទី២១ ​ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *