កិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមាន​ជ័យ ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល​នៃគណៈអភិបាលខេត្ត បា​នអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ​សាមញ្ញ​លើកទី១៤ អាណត្តិទី៤ របស់​ក្រុមប្រឹក្សាខេត្ត ។កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត នាថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ២០២៥ ដោយមានកា​រចូលរួមពីលោកលោកស្រីសមាជិកក្រុមក្រុមប្រឹក្សាខេត្ត គណៈ​អភិបាលរង មន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុងស្រុក

របៀបវារៈក្នុងកិច្ចប្រជុំទី១ ៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃ កិច្ចប្រជុំ​សាមញ្ញលើកទី​១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត, របៀបវារៈទី២ ៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត, របៀបវា របៀបវារៈទី៣៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាង របាយការណ៍ ប្រចាំខែមិថុនា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត, របៀបវារៈទី៤៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាង សេចក្តីណែនាំ ស្តីពីកា​រក​សាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៦២០២៨) និងសេចក្តី ព្រាងបញ្ជីគម្រោងវិនិយោគ ជា​អាទិភាពដែ​លគ្រោងប្រើប្រាស់​តែថវិកា ខេត្ត (២០២៦២០២៨) របស់​រដ្ឋបាលខេត្ត, របៀបវារៈទី៥៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួ​លគណៈ​កម្មការរៀប​ចំដែនដី និងនគរូប​នីយកម្មខេត្ត បន្ទា​យមានជ័យ របៀបវារៈទី៦៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេ​ចក្តីព្រាង សេចក្តីសម្រេច ស្តីពី​ការកែស​ម្រួលសមាសភា​ពលេខាធិការដ្ឋានគ​ណៈកម្មការរៀបចំដែ​នដី និងនគរូបនីយ​កម្មខេត្តបន្ទាយមា​នជ័យ, របៀបវារៈទី៧ ៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តី​ព្រាង​តារាងបែងចែក ប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ ឧបត្ថម្ភជូន​ម្សាន្ត្រី បុគ្គលិក នៃរដ្ឋបាលខេត្ត សម្រាប់ខែមិថុនា ឆ្នាំ២០២៥ និងថវិកា​ពង្រឹងយន្ត​ការរដ្ឋ​បាល

នាឱកា​សនោះឯកឧត្តមប្រធា​នក្រមប្រឹក្សាខេត្ត ឯ​កឧត្ដម អភិបាល ខេត្ត ក៏បានបញ្ជាក់ថា បើទោះ​បីនូវស្ថាន​ភាពនៅតាម​បន្ទាត់ព្រំដែនកំពុងមានភាពតានតឹងយ៉ាងណាក៏ដោយ ឯកឧត្ដម ជម្រុញដល់​អង្គភាព​ច្រកចេញចូល ខេត្ត ក្រុងស្រុក បន្តអនុវត្ត​លើកិច្ចកា​រងារបម្រើ​សេវាសាធារ​ណៈជូនដ​ល់ប្រជាព​លរដ្ឋបា​នល្អប្រសើរ ឱ្យបា​នលឿន រហ័​សតាមដែលអាចធ្វើទៅបាន៕

Leave a Reply

Your email address will not be published. Required fields are marked *