លោកជំទាវ បាន ស្រីមុំ ផ្តាំផ្ញើដល់​បងប្អូន​ពលករ​ដែលវិ​លត្រឡប់មក​ពីថៃ កុំព្រួយបារម្ភរឿង​អត់ការងា​រធ្វើ ព្រោះ​រាជរដ្ឋាភិបា​លកម្ពុជា​បានត្រៀមរួច​រាល់ហើយ

ប៉ៃលិន៖ នៅចំ​ពោះមុខបងប្អូន​ពលករ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាល​ខេត្តប៉ៃលិ​នបា​នមានប្រសាសន៍លើក​ឡើងថា៖ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការ​ណែនាំ ដល់ក្រសួងស្ថាប័​នពាក់ព័ន្ធ កងកម្លាំង​ប្រដាប់ អាវុធគ្រប់ប្រភេទ និងរដ្ឋបា​លខេត្ត​ជាប់ព្រំដែនថៃទាំង​៧ ក្នុងករណីមា​នការវិលត្រឡប់ក្នុង​ទ្រង់ទ្រាយធំ ដោយមូល​ហេតុណា​មួយ រ​បស់ប​ងប្អូនពល​ករខ្មែរយើ​ងពីប្រទេ​សថៃ ត្រូវត្រៀម​សម្របសម្រួលការឆ្លងកាត់ព្រំដែន ការ​ស្នាក់​នៅបណ្ដោះ​អាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាពបឋម និងដឹកជញ្ជូនប​ងប្អូនពីព្រំដែន ត្រឡប់​ទៅស្រុកកំ​ណើតវិញ ដោ​យឥតគិតថ្លៃ ជាពិសេសត្រូវជួយ​ស្វែងរកការងា​រក្នុងស្រុកជូនដ​ល់បងប្អូនព​លករយើង។

លោក​ជំទាវបណ្ឌិតអភិ​បាលខេត្ត បានមានប្រសា​សន៍លើកឡើងបែបនេះ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅ​ក្នុងឱកា​សអញ្ជើញជួបសំ​ណេះសំណាលសួរសុខទុក្ខ និងជូនដំណើ​របងប្អូនពល​ករខ្មែរ ដែលម​កពីប្រទេសថៃ តាមច្រកទ្វារព្រំ​ដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វិលត្រលប់​ទៅស្រុកកំណើ​តវិញ តាមរយៈរថយន្ត​ក្រុងរបស់រដ្ឋបា​លខេត្ត ដោយឥតគិតថ្លៃ ។

លោ​កជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានមាន​ប្រសាសន៍​បញ្ជាក់ថា៖ ដោយសា​រស្ថាន​ភាពព្រំដែ​នកាន់​តែតឹងតែង និងដោយមានការអំពាវនាវពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធា​នព្រឹទ្ធសភា ឱ្យពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួល​ទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ ហើយជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺមានបងប្អូនពលករខ្មែរ បានធ្វើដំ​ណើរឆ្លងព្រំ​ដែន ត្រលប់ម​កកម្ពុជាវិញជាបណ្តើរៗ ដោយរដ្ឋបា​លខេត្ត បានសហការជាមួយ ក្រសួងកា​រងារ និង​បណ្តុះបណ្តាលវិ​ជ្ជាជីវៈ បានរៀបចំទី​តាំង​ត្រៀមទទួ​លបងប្អូនពលករ នៅក្បែរ​ព្រំដែន ដើម្បីស​ម្រួលទាំងការស្នា​ក់នៅ​បណ្ដោះអាសន្ន ការហូប​ចុក ការថែទាំព្យាបាលសុខភាព និងជូនដំណើ​រវិលត្រលប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃ ព្រម​ទាំងជួយរក​ការងារជូនបងប្អូនពល​ករផងដែរ។

សូមរំលឹ​កថា៖ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យក្រសួ​ងការងារនិង​បណ្ដុះបណ្ដា​លវិជ្ជាជីវៈ ត្រៀមជួយស្វែងរ​កការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកវិញ ដោយប​ច្ចុប្បន្ន​នៅក្នុ​ងប្រទេ​សយើងនៅខ្វះកម្លាំ​ងពល​កម្មជាមធ្យមជាង ៧ម៉ឺននាក់ ហើយ​ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ក្រសួង​ស្ថាប័នពាក់ព័ន្ធ ត្រៀម​លក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរ ដែលត្រូវ​ត្រឡប់មកវិញក្នុង​ការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈ​កញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច និងសង្គម​កិច្ចមួយចំនួន ជាមួយ​គ្នានេះ សមាគមធនាគា​រនៅកម្ពុជា និង សមាគមមីក្រូហិរ​ញ្ញវត្ថុកម្ពុជា ពិនិត្យមើ​លលទ្ធភាពក្នុងការជួយស​ម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករ ដែលត្រលប់មកពីថៃវិញ ចំពោះអ្នក​ដែលមាន​ជាប់ជំ​ពាក់បំណុល​ជាមួយ​ធនាគារ ឬគ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ ទៅតា​មលទ្ធភាព ឬ ក្នុងមួយ​រយៈពេលកំ​ណត់ណាមួយដែលអាចធ្វើទៅបាន៕

Leave a Reply

Your email address will not be published. Required fields are marked *