គណៈប្រតិភូរដ្ឋបាលខេត្តតាកែវ អញ្ជើងចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងជួរមុខឈរជើងនៅតំបន់ព្រំដែន (កម្ពុជា-ថៃ)

(ខេត្តតាកែវ)ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំង៣ មន្ទីរ-អង្គភាពជំវិញខេត្ត ក្រុង-ស្រុក និងមន្ត្រីក្រោមឱវាទ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនដល់នាយទាហាន ពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ខេត្តឧត្តរមានជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *