កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនសង្ស័យម្នាក់ ទៅតុលាការ​ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(លួចម៉ូតូ)

(បន្ទាយមានជ័យ)កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យ​បណ្តឹងរប​ស់ជនរ​ងគ្រោះ ឈ្មោះ រុន រចនា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណី​បាត់ម៉ូតូ កាលពីវេលាម៉ោង២០និង០០នាទី ថ្ងៃទី១៦ ខែមិ​ថុនា នៅចំណុចមាត់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់​អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្រោយពីទទួលពាក្យបណ្តឹងរប​ស់ជនរងគ្រោះ កម្លាំងជំ​នាញមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងប៉ោ​យប៉ែតបានចុះ​ដល់ទីតាំងកើតហេតុ និងធ្វើកា​រស្រាវជ្រាវ កំណត់មុខ​សញ្ញា រហូតដល់វេ​លាម៉ោង០២​និង០០នាទី ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ​ទើបឃាត់ខ្លួនបាន​ជនសង្ស័យម្នាក់ ឈ្មោះ ប៉ិល ឡាទីហ្វ (ហុង) ភេទប្រុស អាយុ២៩ឆ្នាំ រួមទាំងវត្ថុតាងម៉ូតូម៉ាកហុងដា ស៊ូម័រអ៊ិច ពណ៌សលាយពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ ១F-៩២១៤ និង​កូនសោក្លែងចំនួន០​៣គ្រាប់ នៅចំណុចបន្ទប់ជួលភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តា​ល ក្រុងប៉ោយប៉ែត ហើយនាំម​កមូលដ្ឋាន​កងរាជអាវុ​ធហត្ថក្រុង​ដើម្បី​សួរនាំ

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃា​ត់ខ្លួន និងសួរនាំរួច ជន​សង្ស័យបា​នឆ្លើយសារភាពថា ខ្លួនពិតជា​បានលួច​ម៉ូតូរបស់​ជនរង​គ្រោះខា​ងលើ​ពិតប្រាកដមែនដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុ​តាងជា​ក់ស្តែងក​ម្លាំង​មូលដ្ឋានកងរាជ​អាវុធហត្ថក្រុង កសាង​សំណុំរឿងបញ្ជូនទៅ​កាន់បញ្ជា​ការដ្ឋានក​ងរាជអាវុធ​ហត្ថខេត្តចា​ត់ការបន្តតា​មនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបា​នកម្លាំងកា​រិយាល័​យព្រហ្មទណ្ឌ កងរាជអាវុធហ​ត្ថខេត្តបញ្ជូនទៅសា​លាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូបាន​ប្រគល់ជូ​នជនរ​ងគ្រោះ​វិញហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *