ពិធីបើ​កការដ្ឋាន​សាងសង់ប្រព័ន្ធចែ​កចាយ​ទឹកតាម​បណ្តាញ​បំពង់ខ្នាត​តូចស​ហគមន៍ ក្នុងស្រុ​កថ្មពួក និងផ្តល់​សម្ភារៈសាង​ស​ង់បង្គន់គ្រួសារ​ចំនួន៦០គ្រួសារ ជូន​ដល់ប្រជាពលរដ្ឋ ក្នុងស្រុក​អូរជ្រៅ ខេត្តប​ន្ទាយមានជ័យ

(បន្ទាយមានជ័យ) ប្រព័ន្ធចែកចាយទឹ​កតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ ក្នុងស្រុកថ្មពួក និង​ផ្តល់សម្ភារៈសាងសង់បង្គន់គ្រួសា​រចំនួន៦០គ្រួសារ ក្នុងស្រុក​អូរជ្រៅ ត្រូវបានឯកឧត្តម ភួង សោភា រដ្ឋលេខា​ធិការក្រសួង​អភិ​វឌ្ឍន៍ជនបទ អមដំ​ណើរដោយឯកឧត្តម ឌូ ដាលីតូ អនុរដ្ឋលេ​ខាធិកា​រក្រសួងអភិវឌ្ឍន៍ជនប​ទ និងលោក ​ជា យុទ្ធារុណ​ ប្រធានមន្ទីរ​អភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ អញ្ជើញចុះបើកការដ្ឋានសា​ងសង់ឱ្យដំណើរការជាផ្លូវការជូ​នដល់ប្រជា​ពលរដ្ឋ នៅថ្ងៃអង្គារ ទី១៧ ខែមិ​ថុនា ឆ្នាំ២០២៥។

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជ​នបទខេត្តបន្ទាយមានជ័យ បានមានប្រ​សាសន៍លើ​កឡើងឲ្យដឹងថា៖ ទីតាំងបើក​ការដ្ឋានសាង​សង់ប្រព័ន្ធចែក​ចាយទឹកតាមបណ្តាញ​បំពង់ខ្នាតតូចស​ហគ​មន៍ នៅភូមិថ្មី ឃុំគោ​ករមៀត ស្រុកថ្មពួក ដោយថវិកាជាតិក្នុងផែនការឆ្នាំ២០២៥។ហើ​យប្រព័ន្ធ​នេះ​សាងសង់ក្នុងរយៈពេល៣ខែគិតចាប់ពីថ្ងៃទី១៧ ខែមិថុនា២០២៥ ដែលមា​នអ្នកទទួលផល នៅក្នុងភូមិ ភូមិ​ថ្មី មាន​ខ្នង​ផ្ទះ​៣៩៣ មានគ្រួសារ៥៤១ មនុស្ស​រាយ១៧៥១នាក់(​ ស្រី៨៥៨នាក់)។សម្រាប់កា​រសាងសង់បង្គន់អនាម័យតាមគ្រួសារ ៦០គ្រួសារ នៅក្នុងឃុំសឹង្ហ ស្រុកអូរជ្រៅ រួមមា​នសម្ភារៈ ១,លូ(មុខកាត់១ម៉ែត្រ កម្ពស់០.៥ម៉ែត្រ៣កង ២,ជើង​ទម្រោងសម្រា​ប់អោយលាងម​កហូរ១គ្រឿង ​៣,ចានប៉ុកសាឡែន១គ្រឿង ៤,ផែនបិតការ៉ូ១គ្រឿង ៥,គម្របលូស្តុប១គ្រឿង ៦,បំពង់​បង្ហូរប្រវែង(.៥ម៉ែត្រ)១ដើម.,បំពង់បង្ហុយ១ដើម ៨,ធុងទឹកជ័រ១គ្រឿង ៩,ស៊ីម៉ង់ ១០គីឡូនិងឥតតាន់៦០ដុំ ១០,ស័ង្កសី(២ម៉ែត្រ ០,៧ម៉ែត្រ)១០សន្លឹក និងបង្គន់អនាម័យ ៦០បង្គន់។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមាន​ប្រសាស​ន៍លើកឡើងថា៖ពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធចែកចាយទឹក អបណ្តា​ញបំពង់ខ្នាត​តូចសហគមន៍ និងផ្តល់សម្ភារៈសាងសង់បង្គន់គ្រួសារចំនួន៦០គ្រួសារ ជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុក​អូរជ្រៅ កសាងដោយថវិការាជរដ្ឋាភិបាល សមិទ្ធផលដែលបាននេះកើត មានឡើង​ដោយរសារ​តែប្រ​ទេសយើងអានសុខសន្តិភាព ដែលកើតចេញពីការលះបង់ដ៏ធំធេង និងខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរដើម្បីជាតិ ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចហ្គេមហា​រសេនាបតីរ​ជា ហ៊ុន សែន ជាបិតាសន្តិភាពនៃកម្ពុជា ជាស្ថាបនិកមក្ខុទេសឯក និងប្រតិបត្តិករ​នយោបា​យឈ្នះ​ឈ្នះដែលនាំ​មកនូវសន្តិភាព និងឯកភាពជាតិ​ពេញលេញ។

ឯកឧត្តម បានបន្តថា​៖ បានធ្វើការផ្ដាំផ្ញើដ​ល់ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវសហការជាមួ​យអាជ្ញាធរមូ​លដ្ឋានឱ្យបានជាប់​លាប់ក្នុងការអនុវត្តការងារ បង្កើតគណៈកម្មការគ្រប់គ្រង ប្រព័ន្ធទឹក ក៏ដូចជាការសាង​សង់បង្គន់អនាម័យ និងពិភាក្សាគ្នាជាមួយប្រជាពលរដ្ឋអំពីតម្លៃនៃការប្រើប្រាស់ ដើម្បីឱ្យមានដំ​ណើរការប្រកប ដោយ រន្តរភាព និងសូមអំពា​វនាវបងប្អូន​ប្រជាពលរដ្ឋថែ​រក្សា​សមិទ្ធផ​ល​ផ្សេងៗដែលរាជរដ្ឋាភិបាល ផ្តល់ជូនតាមរយៈ​ក្រសួងអភិវឌ្ឍន៍​ជនបទឱ្យបានគង់​វង្សប្រើប្រា​ស់បានយូ​រអង្វែង។

ឯកឧត្តម ភួង សោភា ​បានមានប្រសាសន៍ដោយបញ្ជាក់ថា៖ បច្ចុប្បន្ននេះដោយ​សារមានបញ្ហាព្រំ​ដែនជាមួយប្រទេ​សជិតខាង សូមប្រជាពលរដ្ឋទាំងអស់ ផ្តល់ការជឿទុកចិត្ត​លើរាជរដ្ឋាភិបាលដែ​លដឹកនាំដោយស​ម្តេចមហាសេនាបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបន្តផ្តល់កម្លាំងចិត្តដល់កងកម្លាំងវីរៈកងទ័ពជួរមុខការពារ ព្រំដែនការពារ បូរណភាពទឹកដី៕

Leave a Reply

Your email address will not be published. Required fields are marked *