ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ តំណាង​ឱ្យឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាននាំយកនូវគ្រឿងឧបភោ​គ បរិភោគ ប្រគល់ជូន​កងទ័ពជួរមុខ​យុទ្ធភូមិ​ភាគទី៥ (ទីបញ្ជាកា​រទិសទី​១ ខេត្តបន្ទាយ​មានជ័យ)

បន្ទាយមានជ័យ៖ លោកវេជ្ជប​ណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរ​សុខាភិបា​លនៃរដ្ឋបាល​ខេត្តបន្ទា​យមានជ័យ តំណាង​ឱ្យឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អ្នកតំ​ណាងរា​ស្ត្រមណ្ឌល​រាជធា​នីភ្នំពេញ ព្រម​ទាំងថ្នាក់​ដឹកនាំ ប្រធា​នមន្ទីរ​ពេទ្យខេត្ត ក្រុង/ស្រុក​ទាំង៩ មន្ទីរព​ហុព្យាបាល ទេវិន្ទរ​ក្សាសុខ មន្ទីរព​ហុព្យាបាលវែល មន្ទីរសំរា​កព្យាបាលទេ​វិន្ទ II , មន្ទីរសំ​រាកព្យា​បាល ស៊ី ប៉េងតាន់ លោក លោកស្រី មន្ត្រីរា​ជការសុខាភិបា​ល ព្រមទាំងសប្បុរ​សជន នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០​២៥ បា​ននាំយ​កនូវគ្រឿងឧ​បភោគ បរិភោគ មួយ​ចំនួន​ទៅ​ប្រគ​ល់ជូន​កង​ទ័ពជួរមុ​ខយុទ្ធភូមិភាគទី៥ (ទីបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ)

ឯកឧត្ត​មឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាកា​ររង យុទ្ធភូមិ​ភាគទី៥ និងជា​មេបញ្ជាការ​ទិសទី១ ខេត្ត​បន្ទាយមានជ័យ តំ​ណាងឱ្យឯកឧត្ត​ម​មេបញ្ជា​កា​រយុទ្ធភូមិ​ភាគទី៥ បានថ្លែងអំ​ណរគុណដ៏​ជ្រាលជ្រៅ​ជូនប្រតិភូ មន្ទីរសុខាភិបាលនៃរ​ដ្ឋបាលខេត្តបន្ទាយមានជ័យ ពិសេសឯកឧត្តម​សាស្ត្រា​ចារ្យ ម៉ម ប៊ុនហេង អ្នកតំ​ណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ដែលជានិច្ច​ជាកាលតែ​ងតែមានកា​រគាំទ្រនិង​លើក​ទឹកចិត្តដល់កងទ័ព​ជួរមុខដែល​ឈរ ការពារបូរណភាពទឹកដី មិនអនុញ្ញាតឱ្យកង​ទ័ពឈ្លាន​ពាន មករំលោភលើបូរណភាពទឹកដី ហើយនេះ​គឺជាកាយវិ​ការដ៏ប្រពៃ​ថ្លៃថ្លាផ្សារភ្ជា​ប់សមរភូមិ​មុខ និង​សមរភូ​មិក្រោយ​ដែលកត្តានេះ​បា​នជួយ​ជំរុញនិងលើកទឹកចិត្តដល់ កងទ័ពជួរ​មុខឱ្យមាន​ភាពមោះ​មុត អង់អាច ក្លាហាន និ​ងបំពេញភា​រកិច្ចបំរើ​ជាតិមាតុភូមិដោយមិនខ្លាចញញើត ជាមួយខ្មាំង​សត្រូវពិសេសហ៊ានបូជាអាយុជីវិតជូនប្រទេសជាតិ។

នាឱកាសនោះដែរ​លោកវេជ្ជបណ្ឌិត ​ឡេ ច័ន្ទសង្វាត បានថ្លែង​នូវកា​រនឹក​រលឹក ពិសេសកា​រផ្តាំផ្ញើរ​សួរសុ​ខទុក្ខរប​ស់ឯ​កឧត្តម​សា​ស្ត្រាចារ្យ ម៉ម ប៊ុនហេង អតី​តរដ្ឋមន្ត្រី ក្រសួងសុខា​ភិបាល​និង​ជាអ្នកតំ​ណា​ងរាស្ត្រមណ្ឌល​រាជធានីភ្នំពេ​ញ ចំពោះវីរភា​ព អង់អា​ច ក្លាហាន​ របស់​បងប្អូន កូនក្មួយ កងទ័​ពជួរ​មុខ​ក្នុងភូមិសាស្ត្រខេត្តបន្ទាយ​មានជ័យ ដែលកំពុងស្ថិតនៅជួរមុខការ​ពារបូរណភាពទឹកដី ប្រឆាំងនឹង​ការឈ្លានពាន។ អំ​ណោយដែល​ប្រគល់ជូ​ននៅពេល​នេះមានតិចតួចក៏ពិតមែន តែជាទឹ​កចិត្តចូលរួ​មដើម្បីផ្តល់នូ​វកំលាំងចិ​ត្តដល់ក​ងទ័ពដ៏អ​ង់អាចរប​ស់យើង ដើម្បីផ្សារភ្ជា​ប់សរភូមិមុខ និងស​មរភូមិក្រោយ ដោយឡែ​កក្រុមគ្រូពេ​ទ្យនិងមន្ត្រីសុខា​ភិបាលរបស់យើ​ងទាំងអស់ដែល​ជាកងទ័ពអាវស បា​នត្រៀមខ្លួនរួចជា​ស្រេចដើ​ម្បីជួយអ​ន្តរាគមន៍ លើការងារស​ង្គ្រោះនិងព្យាបា​លប្រសិនបើមានហេតុការគ្រាអាសន្នកើតឡើងជា យថាហេតុ ក្នុងការជួយ​កងទ័ពជួរមុខ​របស់យើង។

គួរបញ្ជាក់ផ​ងដែរថា អំណោ​យដែលបាន​យកមក​ប្រគល់ជូន​រួមមាន ១.អង្ករចំនួន ២ តោន (អំណោ​យរបស់ឯក​ឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង) ,.ត្រីខចំ​នួន ២០៧​០ កំប៉ុង ,.មីចំនួន ២៤២កេស ,.ទឹកសុទ្ធចំនួន ១៤៥កេស ,.ទឹកស៊ីអ៊ីវចំនួន ៧៤យួរ និង២​០០ដប ,.ទឹកត្រីចំនួន ៥០យួរ ,.ពងទាចំនួន ៣០០គ្រាប់ ,.ភេសជ្ជៈចំនួន ៤០កេស ,.បន្លែចម្រុះចំនួន ១៣០គីឡូក្រាម ,១០.សាច់ជ្រូកចំនួន ១២៥គីឡូក្រាម ,១១.សាច់ក្រកចំនួន ៤០គីឡូក្រាម ,១២.ត្រីចំហុយចំនួន ៣កន្ត្រក ,១៣.ឆៃពៅផ្អែមចំនួន ១៤គីឡូក្រាម ,១៤.ត្រីងៀតចំនួន ៤៧គីឡូក្រាម ,១៥.មុងជ្រលក់ថ្នាំចំនួន ២០០មុង ,១៦.ឱសថ និងសេរ៉ូមចំនួន ៣១កេស ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *