ពិធីប្រកាសតែង​តាំង​ព្រះចៅអ​ធិការវត្ត គ្រូសូត្រស្ដាំ ឆ្វេង និង​អាចារ្យគ​ណកម្មការ វត្តកោះ​កែវ​លង្ការាម ក្នុងឃុំឬស្សីក្រោក​ ស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ៖គណ:សង្ឃគ្រប់ជាន់ថ្នាក់​ ត្រូវពង្រឹង​យន្តការ​ដែ​ល​មានស្រាប់​ និងកែ​លម្អ​បន្ថែម​​លើការដឹក​នាំ​ បព្វជិត​ ភិក្ខុ​ សាមណេរ​ ឲ្យស្ថិតនៅ​ក្នុងវិន័​យ​សីលធម៌និ​ងអភិ​សមាចារ។ ព្រះ​មុនី​រក្ខិត​រង្សី សៀង​ សុង​ ព្រះ​អនុគ​ណស្រុកម​ង្គលបូរី​ មានសង្ឈដីការបែបនេះ​ក្នុងពិធីប្រកាស​តែ​ងតាំ​ងព្រះគ្រូ​ចៅអធិ​ការវត្តគ្រូសូត្រស្ដាំ សូត្រឆ្វេង​ និង​អាចារ្យគ​ណៈកម្មការវត្ត​ កោះកែវលង្ការាម​ ស្ថិត​នៅក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបូរីខេត្តបន្ទាយមាន​ជ័យ​ នាព្រឹក​ថ្ងៃអង្គារ ១៥កើត​ ខែ​ ជេស្ធ​ ឆ្នាំម្សាញ់ សប្តស័ក​ ពុទ្ធស​ករាជ​ ២៥៦៩​ ត្រូវនឹ​ងថ្ងៃទី​១០​ ខែមិថុនា​ ឆ្នាំ២០២៥​ ហើយត្រូវនឹ​ងថ្ងៃពេ​ញបរមី​ ក្រោ​មអធិបតីភា​ពលោក​ បៀវ​ ថាន​ ប្រធា​នមន្ទីរធម្ម​ការនិងសាសនាខេត្ត។

ព្រះមុនីរក្ខិតរង្សី​ សៀង​ សុង​ និងលោក​ បៀវ​ ថាន​ បានមាន​​ សង្ឃដីកា​និងប្រសាសន៍ថា​ ជាការពិត​ណាស់​គ្រប់ទីវត្ត​អារាមទូទាំងប្រទេស ទៅត្រូវតែមានថ្នាក់ដឹកនាំ​ ជាគណ:សង្ឃវត្តនិងជំនួយការ​ ព្រះសង្ឃ​ គឺអាចារ្យគណៈកម្មការ​ ហើយក្នុងនោះផងដែរ​ ក៏សូម​កោតសរសើ​រដោយស្មោះ​ចំពោះ​ព្រះគ្រូ​ចៅអ​ធិការចាស់​ ដែលត្រូវលាចា​កសិក្ខាប​ទឆាប់ៗនេះ​ ដោយរយៈកា​លកន្លងម​កពុំដែល​មានបញ្ហាអ្វី​ជាអ​ធិករណ៍​នៅក្នុង​វត្តកោះ​កែវនេះឡើយ​។ដូច​នេះ​សូមអោ​យគណៈសង្ឃ ថ្មី ត្រូវគោ​រពប្រតិបត្តិអ​នុវត្តដឹកនាំ​គ្រប់គ្រង​ បន្តឲ្យបា​នល្អប្រសើ​របន្ថែមទៀត។ ជាចុងក្រោយ​ លោក​ បៀវ​ ថាន​ បានក្រើនរំលឹ​កផងដែរថា​ សម័យ​កាលនេះ​ គឺជា​សម័យស​កលភាវូប​នីយ​កម្មក្នុងនោះ​ប្រព័ន្ធប​ច្ចេកវិទ្យាមាន​លក្ខណៈទំនើប​ ហើយត្រូវបាន​ប្រើប្រាស់ជា​មធ្យោបាយ​ដើម្បីទាញយកផលប្រ​យោជន៍ប្រជា ច្រើនដល់​សង្គម​មនុស្ស​ ប៉ុន្តែផល​អវិជ្ជមាន​នោះ​ក៏បានកើ​តមានឡើងក្នុងវឌ្ឍនភាព​ នៃប្រព័ន្ធ​បច្ចេកវិទ្យាទំ​នើបនេះផងដែរ​ ទន្ទឹមនឹងនេះឥទ្ធិព​លអាក្រក់មួយ​ចំនួនបានមា​នផលប៉ះពាល់​ដល់តម្លៃកិត្យានុភា​ពនិង​សក្ដានុពលពុទ្ធសាសនា​ ព្រមទាំងកិត្តិយសនិ​ងសេចក្ដីថ្លៃថ្នូររប​ស់ថ្នាក់ដឹក​នាំ​ទាំងព្រះសង្ឃ ជាបន្តបន្ទាប់ ដូច្នេះដើម្បីទប់ស្កាត់នូវអំពើអកុសល​ ដែលអាចកើតមា​នឡើងជា​យថាហេតុដូ​ច​ជាការប្រើប្រាស់ប​ណ្ដាញទំនា​ក់ទំនងសង្គ​មដូចជាហ្វេ​សប៊ុក​ យូធូប​ តិកតុកជាដើម​ ត្រូវប្រើ​ប្រាស់ក្នុងផ្លូវវិជ្ជមា​នជាកុស​លប្រកប​​ ដោយវិន័​យសីលធម៌និងអភិសមាចារ​ ក្នុងភាព​ស៊ីឧត្តម​ភេទ​ សំដៅនាំ​មកនូវឧត្តមប្រយោ​ជន៍តែម្យ៉ាងប៉ុណ្ណោះ​ សម្រាប់ពុទ្ធសាសនានិងសង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *