ខេត្តបន្ទាយមានជ័យ៖អង្គភាពគេហទំព័រ ខ្មែរម្ចាស់ការ www.kmctvonline.com សូមប្រកាសបញ្ឈប់ឈ្មោះ ស៊ិន រិទ្ធី ជាភ្នាក់ងារយកព័ត៌មាន ពីការងារអង្គភាពចាប់ពីពេលនេះទៅដោយសារបុគ្គលរូបនេះមិនគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព ព្រមទាំងបានប្រព្រឹត្តខុសនឹងវិជ្ជាជីវៈក្រមសីលធម៌អ្នកសារព័ត៌មាន។
បញ្ជាក់: អង្គភាពធ្លាប់ធ្វើការណែនាំនិងទុកឱកាសឲ្យកែខ្លួនហើយដែរ ក៏ប៉ុន្តែបុគ្គលរូបនេះមិនកែ ថែមទាំងថ្មីៗនេះហាក់បីដូចជាផ្គើនបង្កើតអាខោន facebook ដាក់ឡូហ្គោរបស់ក្រសួងព័ត៌មាន ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្រោយមកអង្គភាពក៏បានខលទូរសព្ទក្នុងគោលបំណងណែនាំឲ្យបញ្ឈប់ធ្វើសកម្មភាពផ្សេងដែលប្រាសចាក់នឹងច្បាប់ និងដកយកប័ណ្ណព័ត៌មានមកចូលក្នុងអង្គភាពវិញ ក៏ប៉ុន្តែខលចូលមិនព្រមទទួលទូរសព្ទនោះឡើយ តែទោះយ៉ាងនេះក្តីក្រុមការងាររបស់អង្គភាពបន្តធ្វើការងារនេះ ហើយស្នើឲ្យសាម៉ីខ្លួនដែលទទួលបាននូវព័ត៌មាននេះសូមយកឯកសារពាក់ព័ន្ធ ពិសេសប័ណ្ណព័ត៌មានមកប្រគល់ឲ្យអង្គភាពវិញជាបន្ទាន់ បើពុំដូច្នោះទេអង្គភាពនឹងមានវិធានការតាមផ្លូវច្បាប់។
ក្នុងនាមអង្គភាព ដែលកំពុងធ្វើការផ្សព្វផ្សាយគោរពតាមចាប់ស្តីអំពីរបបព័ត៌មានយ៉ាងសកម្មជួយដល់សង្គម ក៏ដូចជាថ្នាក់ដឹកនាំ ពិសេសចូលរួមផ្សព្វផ្សាយប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ផងនោះ មានការសោកស្ដាយជាខ្លាំង ដោយសារបុគ្គលខាងលើដែលប្រព្រឹត្តខុសនិងបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព និងវិជ្ជាជីវៈក្រមសីលធម៌អ្នកសារព័ត៌មាន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់អង្គភាពក៏ដូចជាក្រសួង ។ដូច្នេះបើបុគ្គលខាងលើនេះយកឈ្មោះអង្គភាព ពិសេសក្រសួង ទៅប្រើប្រាស់អង្គភាពពុំទទួលខុសត្រូវនោះឡើយ និងស្នើឱ្យសមត្ថកិច្ចមានវិធានការតាមផ្លូវច្បាប់៕