លោកជំទាវ បាន ស្រីមុំ សួមអោយបញ្ឍប់កា​រវែកញែករ​កខុស​ត្រូវ រឿងគ្រោះ​ថ្នាក់ចរាចរណ៍ រវា​ងម៉ូតូ​វ៉ា​ជែង ទៅបុក​រថយន្ត ​បណ្តាលអោ​យស្លាប់ លោកជំទាវ​នឹងយកមក​ដោះស្រាយ​តាម​យុទ្ធសា​ស្រ្តឈ្នះៗស​ម្តេចតេ​ជោ នៅព្រឹក​ថ្ងៃទី​១៩ ឧសភា នេះ

ចេញផ្សាយនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥

ប៉ៃលិន ៖ ក្រោយផ្ទុះកា​រវែកញែ​ករកខុ​សត្រូវ តាមបណ្តាញ​សង្គម​ជេរវា​យប្រ​ហារលើក្រុម​គ្រួសា​រសព​នៃ​ករ​ណីគ្រោះថ្នាក់ចរា​ចរណ៍ រវាង​អ្នកជិះម៉ូតូ​វ៉ាជែ​ងទៅ​បុករថយន្ត ហើយប​ងប្អូនភា​គីម៉ូតូប្តឹង​ខាងរ​ថយន្ត ទៅតុលាការ លោកជំទាវ បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន សួម​អោយបញ្ឍប់​ការវែកញែករកខុស​ត្រូវ ដោ​យលោកជំ​ទាវបានណា​ត់ជួបភា​គីទាំង២ នៅព្រឹកថ្ងៃទី​១៩ ខែឧសភា ២០២​៥នេះ ដើម្បីដោះស្រាយដោយផ្ទាល់ តាមយុទ្ធសាស្រ្ត ស​ម្តេចតេជោ គឺ នយោបាយ ឈ្នះ ឈ្នះ ទាំងអស់គ្នា។

យោងតាមការ comment និងshare បន្តរ​បស់លោកជំទាវ បាន ស្រីមុំ លើការលើកឡើង​របស់មន្រ្តីជំ​នាញចរាចរណ៍​ផ្លូវ​គោកខេត្ត ដែល​មានវត្ត​មានផ្ទាល់នៅ​ទីកន្លែងកើ​តហេតុ តែក្នុងនាមនាងខ្ញុំជា អ្នក​ឈរ​នៅកណ្តាល សូមចិត្តពុ​កម៉ែបងប្អូនបញ្ឃប់កា​រវែកញែករ​កខុសត្រូវបន្តទៀតទៅ ហើយសូម​កុំប្រកាន់​ជេរវា​យប្រហា​រលើក្រុមគ្រួសារសពបង្កហេតុ យើងចាត់ថាអោ​យគាត់ប​កស្រាយ​អោយបា​នធូរទ្រូងទៅ​ចុះ ព្រោះ​គាត់បា​នបាត់បង់​សមាជិកគ្រួសា​រម្នាក់ហើយ នាងខ្ញុំសូ​មអភ័យ​ទោសជំនួ​សពួកគាត់ផ​ង ដោយ​សារកំរិ​តនៃ​ការយ​ល់ដឹងពី​ច្បា​ប់របស់ពួ​កគាត់នៅមានកំរិត ហើយ​នាងខ្ញុំ​សូមសន្យា នឹងខិតខំយកករណី​នេះមកដោះស្រាយផ្ទាល់ តាមយុទ្ធសាស្រ្ត សម្តេចតេជោ គឺ នយោ​បាយ ឈ្នះ ឈ្នះ ទាំងអស់គ្នា នាពេលឆាប់ៗខា​ងមុខនេះ អរគុណ​ពុកម៉ែបងប្អូនទាំ​ងអស់មានកា​របារម្ភ ប៉ុន្តែសូមយើង​ទាំងអស់គ្នាត្រូវ មានជំហ​រជឿជាក់លើច្បាប់ប្រទេសយើង ជាពិសេសត្រូវ​ជឿជាក់លើកា​រដឹកនាំ របស់ប្រមុខរា​ជរដ្ឋាភិបាល មា​នសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តីនៃយើង

ក្រៅពីការលើកឡើង នឹង​យកមកដោះស្រាយពីសំណាក់លោកជំទាវអភិបាលខេត្ត ស្នងការដ្ឋា​ននគរបាលខេ​ត្តប៉ៃលិន ក៏បានបកស្រាយបំភ្លឺជូនសាធា​រណជនកាលពីថ្ងៃទី១៧ ខែឧសភានេះដែរ ដោយលើកឡើងថា ចំពោះករណីនេះជំនាញបានឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួល​គ្នាចំនួន ៣ លើក ៖ លើកទី១ នៅថ្ងៃទី០​៧ ខែឧស​ភា ឆ្នាំ២០២៥, លើ​កទី២ នៅថ្ងៃទី​០៨ ខែឧសភា ឆ្នាំ ២០​២៥, ហើ​យលើ​កទីនៅថ្ងៃទី ខែឧ​សភា ឆ្នាំ ២០២៥ ដោយភាគីទាំងស​ងខាងបាន​សម្របសម្រួល ឯ​កភាពគ្នា ដោយ​ភាគីខាងរថយន្តរងគ្រោះ ជួយចូលបុ​ណ្យទៅភា​គីខាងម៉ូតូ​បង្ករចំនួនលា​នរៀល ដោយ​មានធ្វើកិច្ចស​ន្យាព្រមព្រៀងជា​លាយលក្ខណ៍អក្សរ បានផ្តិតមេដៃ និងមានថតរូបប្រគល់ថវិកា ដើម្បីបញ្ចប់រឿង ។ លុះបន្តិចក្រោយមកថ្ងៃខែឆ្នាំដដែល បងប្អូន​សាច់ញាតិខាងម៉ូតូបង្ក មិនយល់ព្រម បង្គាប់ឲ្យឪពុក​ម្ដាយភាគីបើកបរម៉ូតូបង្ក ឲ្យទាមទារទឹក​ប្រាក់ចំនួន ៥០០០ ដុល្លារ ទើប​យល់ព្រម ។ ដោយមិនមានការឯកភាពគ្នា ជំនាញបានកសាងសំ​ណុំរឿងបញ្ជូន​ទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥ ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍​ខាងលើនេះ កើតឡើង​កាលពីវេលាម៉ោង ១៧ និង១៣នាទី ថ្ងៃទី០៤ ខែឧស​ភា ឆ្នាំ២០២៥ រវាងម៉ូតូឡើង​វ៉ារថយន្ត ហើយទៅបុករថយន្តមួយគ្រឿងទៀត ដែលកំពុងបើ​កបរបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យមានមនុស្សស្លាប់ ចំនួន ១ នាក់។

ករណីនេះ​ជំនាញបានធ្វើការវាស់វែងឃើញថា ភាគីម៉ូតូ ជាអ្នកបង្ក ឡើងវ៉ារថយន្តដែលកំពុង​បើកបរទិស​ដៅស្របគ្នា ទៅបុករថយន្តដែល​កំពុងបើកបរបញ្ច្រាស់ទិស (លើផ្លូវអាទិភា​ពរបស់រថ​យន្ត) ។ក្នុងករណីនេះលោកជំទាវ បាន ស្រីមុំ អភិ​បាលនៃគណៈអភិបាលខេត្តប៉ៃលិន មាន​ការអាណិ​តអាសូរចំ​ពោះភា​គីបង្ក ក៏​បាន​ចូល​រួម​ចូលបុ​ណ្យទៅ​ភាគី​ម៉ូតូ​បង្កចំ​នួន១០​០០ដុល្លារ បន្ថែ​មទៀតដែរ។

ហើយលោកជំទាវបា​នអញ្ជើញគ្រប់ភាគី​ពាក់ព័ន្ធមកសា​លាខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៩ ខែឧ​សភានេះ ដើម្បីសា​សួរពីដំណើររឿង និងសម្របសម្រួលក្នុង​នាមជាអាណាព្យាបា​លគ្រួសារខ្មែរ​តែមួយ

Leave a Reply

Your email address will not be published. Required fields are marked *