កិច្ច​ប្រជុំ​ស្តីពី​ កិច្ច​ស​ហកា​រ​ និង​វិធា​នការ​ ការ​ពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​ សម្រាប់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និងចុះ​ឈ្មោះ​បោះឆ្នោត​

ចេញផ្សាយនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥

ខេត្តបន្ទាយមាន​ជ័យ៖​នៅព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០០២៥នៅលេ​​ខាធិកា​រដ្ឋានរៀ​បចំការបោះ​ឆ្នោត​ខេត្ត​បន្ទាយ​មានជ័យបានកោះ​អញ្ជើញអ​ស់​លោក លោកស្រី​អភិបាលស្រុក ក្រុង កងកម្លាំង​ប្រដាប់​អាវុធ​ តំ​ណាងក្រុម​ប្រឹក្សា ​តំណាងអង្គការមិន​មែនរដ្ឋាភិ​បាល សហគម​ន៍ តំ​ណាង​គណបក្ស​នយោបា​យ​និងមន្ត្រីគ​..ប ខេត្ត បានចូល​រួមកិច្ចប្រ​ជុំស្ដីពីកិ​ច្ចសហកា​រនិង​វិធានកា​រ ការពារ​សន្តិ សុខ​សុវត្ថិភា​ព​សណ្ដា​ប់ធ្នាប់​ សម្រាប់​ការ​ពិនិត្យ​បញ្ជីឈ្មោះ​និងកា​រចុះ​ឈ្មោះ​បោះឆ្នោតឆ្នាំ​២០២៥​ ក្រោម​អធិបតីភា​ពលោកហ៊ឹល​ រ៉ាយ៉ា អភិបាល​រង ខេត្ត។

លោក​ យ៉ង់​ សក្កិ ប្រធា​នលេខា​ធិការដ្ឋាន​រៀបចំ​ការបោះ​ឆ្នោ​តខេត្តបន្ទាយ​មានជ័យបានឲ្យដឹងថាកិ​ច្ច​ប្រជុំថ្ងៃ​នេះ​គឺក្នុ​ងគោលបំណ​ងឲ្យដំ​ណើរការនៃកា​រពិនិត្យបញ្ជីឈ្មោះបោះ​ឆ្នោតនិងការ​ចុះឈ្មោះ​បោះឆ្នោតនៅ​ឆ្នាំ២០២៥​ប្រព្រឹត្តទៅ​ដោយភា​ពរលូនប្រកប​ដោយសុវត្ថិ​ភាពសណ្ដា​ប់ធ្នាប់របៀ​បរៀ​បរយ ទើបតម្រូវឲ្យអ​ស់លោក លោកស្រី កង​កម្លាំងមា​នអាជ្ញាធរមូលដ្ឋាន​ បន្តកិច្ចស​ហកា​រការពា​របន្តទៀត។

លោក​ យ៉ង់​ សក្កិ បា​នបន្តថារយៈ​កាល​កន្លងមកក្នុង​ដំណើរ​ការ​ចុះបញ្ជីឈ្មោះ​នៃការចុះ​ឈ្មោះបោះ​ឆ្នោតទាំង​ ៦៧ឃុំ/សង្កាត់នៅក្នុង​ខេត្ត បា​នប្រព្រឹត្តទៅ​ក្នុង​បរិយាកា​សល្អប្រសើរ ​គ្មាន​ការបំភិតបំភ័យគ្មានការគំ​រាមកំហែងក្នុងរយៈពេលជាង​ ១៥ថ្ងៃ ការពិនិត្យបញ្ជីឈ្មោះ​ចុះឈ្មោះបោះឆ្នោ​តចាប់ពី​ថ្ងៃ​ទី១ដល់ថ្ងៃ​ទី១៥ ខែឧស​ភានេះ​បានទទួល​លទ្ធផលប​ណ្ដោះអាសន្នទូ​ទាំងខេត្ត​ចំនួនអ្នកមា​នឈ្មោះ​បោះឆ្នោត​ជាផ្លូវកា​រឆ្នាំ២០២​៤ចំនួន​ ៤៤​ ៧៩៧៣នាក់​ ចុះ​ឈ្មោះថ្មីចំនួន​ ៥៤២៨នាក់​ ផ្ទេរចូលពី​ក្រៅ​ឃុំ​សង្កាត់ ១២៤០នាក់​ ប្ដូរការិ​យាល័យ​ឃុំ/សង្កាត់ចំនួន​ ៨៤៦នាក់​ ចុះឈ្មោះថ្មីផ្ទេរ​ចូលប្តូរកា​រិយា​ល័យចំន៧៥១៤នាក់​ និងលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតស្លាប់​ ផ្ទេរសិទ្ធិ​ ផ្លាស់ចេញ​ចំនួន១​៧៥៤នាក់។

លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបា​ល​រងខេត្ត​ បានធ្វើការ​កោតសរសើ​រនិងវាយតម្លៃ​ខ្ពស់ចំពោះ​មន្ត្រីគ..ប​ខេត្ត​ដែលបាន​ខិតខំបំពេញភា​រៈកិច្ចរបស់ខ្លួនបានទទួល​លទ្ធផលល្អប្រសើរណា​ស់សូមអរគុណចំពោះអាជ្ញា​ធរមូលដ្ឋានកងកម្លាំង​សមត្ថកិច្ចដែល​បានចូល​រួមសហ​ការគ្នា​បានយ៉ា​ងល្អប្រ​សើរនិងសូម​បន្តជំរុញ​ដល់ភូមិ​ឃុំសង្កាត់​និងផ្សព្វផ្សា​យបន្ថែមទៀ​តដល់ប្រជា​ពលរដ្ឋពិនិត្យ​បញ្ជីឈ្មោះគ្រប់អាយុត្រូវ​ចុះឈ្មោះបោះ​ឆ្នោតជំរុញឲ្យ​គាត់មកធ្វើបច្ចុប្បន្ន​ភាពទិន្នន័យ​និងជីវៈមាត្រា​របស់ខ្លួន៕

 

Leave a Reply

Your email address will not be published. Required fields are marked *