ក្មេងទំនើង២នាក់ បង្កហិង្សាដោយ​ចេតនា​មានស្ថាន​ទម្ងន់ទោស និងគំរាមថា​នឹងសម្លាប់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ចាប់ខ្លួនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ)៖ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ស៊ាង គឹមឆាយ ភេទប្រុស អាយុ១៤​ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ​បណ្តោះអាស​ន្នបន្ទប់ជួល ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំព​ង់ស្វាយ ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងគំ​រាមថានឹងសម្លាប់ ដែល​ប្រព្រឹត្តកាលពីវេលាម៉ោង១៧ និង១០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០​២៥ ​នៅចំណុចមុ​ខសា​លារៀន សុវណ្ណភូមិ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរី​សោភ័ណ។ កម្លាំងមូលដ្ឋា​នកងរាជអា​វុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ញាការមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង​ បានចុះដល់កន្លែងកើតហេតុ ហើយ​ធ្វើការ​ស្រាវជ្រាវកំ​ណត់មុខស​ញ្ញា រហូតដល់វេលា​ម៉ោង០៩និង០០នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ទើប​ឃាត់ខ្លួនជនស​ង្ស័យបា​ននៅ​ចំណុចក្បែរសាលារៀនអនុវិទ្យាល័យកំពង់ស្វាយ ស្ថិតក្នុងភូមិ​កំពង់​ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ចំនួន០២នាក់ ១ឈ្មោះ ហេង ស៊ីមិញ ហៅទឺ ភេទប្រុស អាយុ ១៦ ឆ្នាំ បច្ចុប្បន្ននៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ, .ឈ្មោះ ហ៊ុត ជីងធាន ហៅប៊ូ ភេទប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅបច្ចុប្បន្ន ភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយ ក្រុង​សិរីសោភ័ណ រួមទាំងដកហូតវត្ថុតាងមួកសុវត្ថិភាពមួយ(វត្ថុតាងវាយជនរងគ្រោះ), ០១ម៉ូតូគ្រឿង និងទូរសព្ទចំនួន០២គ្រឿង ហើយបញ្ជូនទៅ​កាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃា​ត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបា​នវាយជនរង​គ្រោះពិតប្រា​ក​ដមែន ដោយ​សារតែខឹងជនរងគ្រោះថា ក្រុមបេ​នឡានរ​បស់ខ្លួនជាក្រុមអន់ ទើ​បខ្លួ​នគុំសង​សឹកជាមួយជនរ​ងគ្រោះ​តែម្តង។ ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំង​មូលដ្ឋានកង​រាជអាវុធហត្ថក្រុងកសាង​សំណុំរឿងបញ្ជូនទៅ​កាន់បញ្ជាការដ្ឋានកងរា​ជអាវុធហត្ថខេត្តចាត់​ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃព្រហស្បតិ៍ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *