ព្រះមន្រ្តីស​ង្ឃស្រុក​មង្គលបូរី​ ផ្តល់អំ​ណោយ​ដល់ប្រ​ជាពលរដ្ឋ ដែល​រងគ្រោះ​ដោយខ្យល់កន្រ្តាក់​ នៅឃុំស្រះ​រាំង​ចំនួន​ ៣២​គ្រួសារ

ខេត្តបន្ទាយមានជ័យ៖ដោយពិនិត្យឃើញ​ ពីការលំបាក​របស់បងប្អូ​នប្រជាពល​រដ្ឋ ដែល​បានទទួ​លរងផលប៉ះពាល់​ដោ​យសារខ្យល់កន្ត្រាក់​កន្លងទៅថ្មីៗនេះស្ថិតនៅក្នុងឃុំ​ស្រះរាំង​ ស្រុកមង្គលបូរី​ ខេត្តបន្ទាយ​មានជ័យ​ ចំនួន៣២គ្រួសារ​ នៅថ្ងៃទី៤​ ខែឧសភា​ ឆ្នាំ២០២៥​ នា​បរិវេណ វត្តស្រះរាំង​ ត្រូវ​បានព្រះ​មន្ត្រីសង្ឃស្រុកម​ង្គល​បូ​រីនិងមន្ទីរ​ធម្មការ​ និងសាសនាខេត្ត បានផ្តល់នូវអំ​ណោយនិងថ​វិកាមួ​យចំនួន ដើម្បីជួ​យសម្រា​លបន្ទុកគ្រួសារ ដែ​លបានទទួលរងផលប៉ះពាល់​ដោយគ្រោះធម្មជា​តិខ្យល់កន្ត្រាក់ហើយ​ចំពោះ​គ្រួសា​រទាំង៣​២នេះអាជ្ញាធរមូលដ្ឋានកងក​ម្លាំងប្រដា​ប់អាវុធបា​នចុះជួយ ផ្ទះ​សម្បែងបានរួចរាល់ឡើងវិញ។ ហើយសាខាកាកបាទក្រហមខេត្ត​ បានផ្តល់នូវអំ​ណោ​យ​មនុស្សធម៌រួចរាល់ផងដែរ

ព្រះតេជគុណ​ ប៉ែន​ សាវុធ​ ព្រះ​ចៅអធិ​ការវត្តស្រះរាំងមានសង្ឈដី​កាថាការផ្តល់អំ​ណោយ​ថវិកា​ជូនដ​ល់បងប្អូនញាតិញោមពេ​លនេះគឺជា​ការចូលរួម​ចំណែក​កាត់បន្ថយ​នៃការងា របស់អា​ជ្ញាធរ​គ្រប់ជា​ន់ថ្នាក់ដែលតែង​តែគិតគូរពីសុខទុក្ខតែជីវភាព។ ហើយនេះគឺជាស​ក្ខីភាពមួយបង្ហាញ​ឲ្យឃើញពីទឹកចិត្តខ្មែរ​ជួយខ្មែរ​ ដោយមិនទុកឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ ។ លោក​ យឹម​ សំណាង​ អភិបាលរងខេត្ត​ បានមានប្រសាសន៍កោតសរសើរ​ និងអរគុណចំពោះ​ព្រះមន្ត្រី​សង្ឃស្រុកមង្គលបូរី​ និងមន្ទីរធម្មការនិងសាសនាខេត្ត​ ដែលបា​នជួយផ្តល់នូវអំ​ណោ​យទាំ​ងនេះជូនដល់​បងប្អូន។ នេះគឺជាសន្ដានចិត្តដ៏ល្អមួយរបស់ខ្មែរ​ ដែលចេះជួយចែករំ​លែកនិងយល់​ពីសុខទុក្ខគ្នា។ លោក​ យឹម​ សំណាង​ អភិបាល​រងខេត្តបានបន្តថាចំពោះបងប្អូនទាំង​ ៣២គ្រួសារដែលបា​នទទួលអំណោ​យនាពេលនេះគឺធ្វើយ៉ាង​ណាកុំផ្ដេកផ្ដួលទៅលើអំ​ណោយតិ​ចតួចនេះគឺគ្រា​ន់តែ​ជាការជួយសម្រាល​ដល់ជីវភាពបានមួយគ្រាតែប៉ុណ្ណោះដូចនេះហើ​យសូម​បងប្អូន​ត្រូវខិត​ខំប្រឹងប្រែងរ​កទទួលទាន​ដាំដំ​ណាំដាំដុះបន្លែបង្ការផ្សេងៗ ដើ​ម្បីជួយទ្រទ្រង់​ជីវភា​ពគ្រួសារឲ្យប្រសើរឡើង​ ហើ​យក៏សូមបួ​ងសួងដល់ទេវតាឆ្នាំថ្មី​ សុំជួយបីបាច់ថែរក្សាកុំឲ្យមា​នគ្រោះ​ធម្មជា​តិដូចជាខ្យល់កន្ត្រាក់ត្រឡប់មកទៀត​ឲ្យសោះ ។ អំណោយ​ ដែលបានផ្តល់ជូន​ នាពេលនេះ​ ក្នុងមួយ​គ្រួ​សារទទួលបានអង្ករ២៥គីឡូក្រាមមី១កេស​ ត្រីខ១យួរទឹកត្រី ទឹកស៊ីអ៊ីវ​ ៦ដបទឹកសុទ្ធ១យួរ ទឹកសាប៊ូ១ដប​ និងថវិកាចំនួនដប់ម៉ឺនរៀល

Leave a Reply

Your email address will not be published. Required fields are marked *