(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទទួលពាក្យបណ្តឹងពីជនរងគ្រោះ ជាប្រធានផ្នែកសន្តិសុខ ករណីចោរលួចខ្សែស្ពាន់ និងខ្សែភ្លើង ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៥និង៣០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចក្រុមហ៊ុនដឹសេន កាស៊ីណូ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតរួចមកនោះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅដល់ទីតាំងកើតហេតុបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ជឿង សុខាវ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត រួមទាំងដកហូតវត្ថុតាង ខ្សែភ្លើងស្ពាន់ ចំនួន០៣ដុំ (ប្រគល់ជូនជនរងគ្រោះវិញ), កូនកាំបិត ហូតពណ៌ទឹកប្រាក់ ចំនួន០១ដើម, ដង្កាប់ពណ៌ខៀវ ចំនួន០១ដើម ហើយនាំទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចខ្សែស្ពាន់ និងខ្សែភ្លើងពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅតុលាការហើយ នៅថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕