កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកង​រាជអាវុធ​ហត្ថក្រុងសិរីសោភ័ណ ​បានទទួលបណ្តឹង​ពី​ជន​រង​គ្រោះ​ជាសន្តិសុខ​យាមតាម​រោងការ ស្តីពី​ករណីលួច (កៅអី​ដែក តុឈើ និងកៅអី​អេប៉ុង​ដេរ​ស្បែក​ពូក)ដែល​ប្រព្រឹត្តកា​លពីវេ​លាម៉ោ​ង០៧ និ​ង២០នា​ទី ថ្ងៃទី​០២ ខែឧ​សភា ឆ្នាំ២០២៥ នៅចំ​ណុចក្លឹប​កម្សាន្តTNLស្ថិតក្នុងភូមិ​អូរអំបិល សង្កា​ត់អូរអំបិល ក្រុងសិរី​សោភ័ណ រួចម​កម្លាំ​ងជំនាញ​បាន​ចុះ​ទៅ ដ​ល់កន្លែងកើ​តហេតុខាង​លើ ធ្វើ​ការស្រា​វជ្រាវកំ​ណត់មុ​ខសញ្ញា រហូតដល់វេ​លាម៉ោង០៩​និង០០​នាទី​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ២០​២៥ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិ​រីសោ​ភ័ណ ខេត្តបន្ទាយមានជ័​យ បានឃាត់ខ្លួនជ​នសង្ស័យ០១នាក់ ឈ្មោះមឿន មល់ ភេទប្រុស អាយុ៣​១ឆ្នាំ ស្នាក់នៅភូមិ​សែសិន សង្កាត់អូរអំបិល ក្រុង​សិរីសោភ័ណរួមទាំង​ដកហូតវត្ថុតាង កៅអីអេប៉ុ​ងដេរស្បែ​កពូក​ពណ៌ខ្មៅ ចំនួន០១ (ប្រគល់ជូនជ​នរងគ្រោះវិញ),កង់គួ​ក ពណ៌ខ្មៅ ចំនួន០១គ្រឿង, ដែកដាប់ កូន​កាំបិត និងកន្រ្តៃ ព្រមទាំ​ងឧបករណ៍​សម្រាប់​ប្រើប្រាស់គ្រឿង​ញៀនមួយចំនួន ហើយនាំ​ទៅកាន់មូលដ្ឋានកងរាជអាវុធហ​ត្ថក្រុង ដើ​ម្បីចាត់ការតាមនីតិវិធី និងបានធ្វើតេស្តទឹក​នោមរក​ឃើញ​មានសារធាតុ​ញៀនផ​ងដែរ។ 

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និងសួរ​នាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជា​បានលួច​របស់ដូច​ក្នុងបណ្ដឹង​ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើ​យសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋា​នកង​រាជអាវុធ​ហត្ថក្រុងកសាងសំ​ណុំរឿង​បញ្ជូនបន្តទៅ​កាន់បញ្ជា​ការដ្ឋានកងរាជ​អាវុធហត្ថខេត្ត​ចាត់កា​រតាមនីតិវិធី។

លោកវរសេនីយ៍​ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរស្រាវជ្រាវនិ​ងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលា​ដំបូងខេត្តហើយ នៅថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *