ស្នងកា​រនគរ​បាលខេត្តបន្ទា​យមានជ័យ ដា​ក់ប​ទបញ្ជា​ដ​ល់កម្លាំង​នគរបា​លទូទាំងខេត្ត ចាត់វិធាន​ការក្តៅ​បង្ក្រា​បមុខ​សញ្ញាក្មេងទំ​នើង និងទី​តាំងល​ក់បា​រីអេឡិច​ត្រូនិច

ចេញផ្សាយនាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥

ខេត្តបន្ទាយ​មានជ័យ៖ ដើម្បីធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នៅថ្ងៃទី០២ ខែ​ឧសភា ឆ្នាំ២០២៥ លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្ន​ងការដ្ឋាននគ​របាលខេត្ត​បន្ទាយមានជ័យ បានដា​ក់ចេញនូវបទ​បញ្ជា ដ​ល់កម្លាំងនគរ​បាលទូទាំងខេត្ត កម្លាំងនគរបាល​ជំនាញ និងប​ណ្តាអធិការដ្ឋាន​នគរបាលក្រុងស្រុក ពង្រឹងការយាមល្បាត ប្រចាំការ២៤ម៉ោង រឹត​បន្តឹងសន្តិសុខ បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ។

លោកឧត្តម​សេនីយ៍ទោស្នងការ បានដា​ក់ចេញ​ទបញ្ជា និងវិធានការដល់​កម្លាំងនគរបាល​តាម​បណ្តាអធិ​ការដ្ឋាននគរ​បាលគ្រប់ក្រុងស្រុក ត្រូវបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសក្មេងទំនើង និងទីតាំងធ្វើអាជីវកម្មលក់ចែកចាយបារីអេឡិចត្រូនិច ត្រូវឃាត់យ​កមកសួរនាំ និងមានចំណាត់ការតាមនីតិវិធីច្បាប់។

ទន្ទឹមគ្នា​នេះ លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ក៏បា​នដាក់ចេញ​ផែនការដល់កម្លាំងជំនាញ និង​កម្លាំងអធិការដ្ឋានគ្រប់ក្រុងស្រុក ពង្រឹងការចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ផលប៉ះពាល់នៃគ្រឿងញៀន និងបារីអេឡិចត្រូនិច ពង្រឹងការត្រួតអាវុធគ្រឿងផ្ទុះ ច្បាប់ច​រាចរណ៍ផ្លូវគោក និងទប់ស្គាល់អ្នក​បើកបរមានជាតិ​ស្រវឹង(ជាតិអាល់កុ​លលើសកម្រិត)ពេ​លរាត្រីផង​ដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *