ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ណែនាំឱ្យ​មេ​ឃុំ ចៅ​សង្កាត់ ចុះ​ជួប​ប្រជា​ពល​រដ្ឋនៅតា​មខ្នងផ្ទះ ​ដើម្បីចង់ដឹង​អំ​ពី​កង្វល់ និង​សំណូ​មពររបស់ពួកគាត់

ខេត្តព្រះសីហនុ៖ថ្លែងក្នុង​ឱកាសអញ្ជើញជួប​សំណេះសំណាល និងនាំយក​អំណោយ​របស់សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធា​នកាកបាទក្រហមកម្ពុជា ចែកជូនប្រជាព​លរដ្ឋ​ដែលមា​នជីវភាព​ខ្វះខាត​ចំនួន៣១៩គ្រួសារ មកពី៤ឃុំ នៃស្រុកស្ទឹ​ងហាវ ក្នុងនោះ​ឃុំកំ​ពេញចំនួន​៧៤​គ្រួសារ ឃុំអូ​ត្រេះចំ​នួន១៤៣គ្រួសារ​ ឃុំទំនប់រល​កចំនួន៥៧គ្រួសា​រ និង​ឃុំកែវផុស ចំនួន៤​៥គ្រួសារ នាព្រឹក​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០​២២ ឯកឧត្ត​ម គួច ចំរើន ប្រធា​នគ​ណៈកម្មាធិ​ការសា​ខាកាក​បា​ទក្រហ​មកម្ពុជា ខេត្តព្រះ​សីហនុ បានលើ​កឡើងថា ថ្មីៗ​នេះ​ ឯកឧត្តម​បានផ្តួចផ្តើម​គំនិត​ឱ្យ​មេ​ឃុំ ចៅ​សង្កាត់ ចុះ​ជួប​ប្រជា​ពល​រដ្ឋនៅតាមខ្នងផ្ទះ ​ពិសេ​សចង់ដឹង​អំ​ពី​កង្វល់ និង​សំណូ​មពរប​ងប្អូនប្រ​ជាពលរដ្ឋ ជួបកា​រលំ​បាកអ្វីខ្លះ រួច​លើ​កសំ​ណើ​មក​សាខាកាកបាទ​ក្រហម ដើម្បី​ស្នើសុំបន្ត​ទៅសម្តេច​កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដើម្បីនាំ​យក​អំណោយ​យកមកចែកជូនបងប្អូន ​ឲ្យបាន​ទាន់​ពេលវេលា

 

ជាមួ​យគ្នានោះដែរឯកឧត្តម ក៏បានថ្លែង​កោតសរសើរចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលបាន​ចូលរួមការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងការរៀបចំកម្មវិធីកម្សាន្តនានា នៅ​តាមកន្លែងកម្សាន្តក្នុងខេត្តព្រះសីហនុ និងផ្សព្វផ្សាយពីគោលការណ៍គោរពច្បាប់ចរាចរណ៍ ពិសេស​មិនមា​នគ្រោះថ្នាក់​ចរាចរណ៍ឆក់យកអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាស​បុណ្យចូលថ្មី​នេះ​ឡើយ។ទន្ទឹមនឹងនោះមន្ត្រីសុខាភិបាលរបស់យើងបានខិតខំបំពេញការងារយាមប្រចាំការ ដើម្បី​ចាំជួយសង្គ្រោះបងប្អូនប្រជាព​លរដ្ឋ ដោយប្រការណាមួយ ព្រោះយើង​ជាមន្ត្រី​ត្រូវបំរើសេវា​ជូន​ប្រជាពលរដ្ឋ ហើយនេះ​ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលជាងនេះទៅទៀត យើងក៏បា​នធ្វើការ​កែលម្អប្រព័ន្ធសុខា​ភិបាល ពិសេសវេនប្រចាំ​ការនៅតាមមណ្ឌលសុខភាព ត្រូវមាន​គ្រូពេ​ទ្យប្រចាំការ២​៤ម៉ោងលើ២៤ម៉ោង ក្នុងក្របខណ្ឌទូទាំងខេត្ត ដោយពង្រឹងកា​រទទួលខុស​ត្រូវក្នុង​ការបម្រើសេវាឱ្យទាន់ពេ​លវេលា ក្នុងនាមជាមន្ត្រីបម្រើសេវាសាធារណៈលើវិស័យសុខាភិបាល

 

អំណោយដែលត្រូវចែកជូនប្រជាពលរ​ដ្ឋក្រីក្រទាំង៣១៩គ្រួសារ ក្នុងមួយគ្រួសារទទួ​លបានអង្ករ២​៥គីឡូ​ក្រាម ,មី១កេស ,ត្រីខ១​០កំប៉ុង ,ទឹកត្រី១យួរ ,ឃីត១កញ្ចប់ (សារ៉ុង១ ក្រមា១ មុង១ ភួយ១) កន្ទេល១ ,ម៉ាស់១កញ្ចប់ ,ជែល១ដប និងថវិកា ចំនួន៥ម៉ឺនរៀលផងដែរ

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!