អបអរសាទរខួបអនុស្សាវរី​យ៍លើក​ទី១៣៩ នៃ​ទិវាព​លកម្មអន្តរ​ជាតិ ក្នុងខេត្តបន្ទាយ​មានជ័យ

បន្ទាយមានជ័យ៖ រួមគ្នា​ដើម្បីការ​ងា​រសមរម្យ និងកំ​ណើនប្រក​បដោ​យ​ចីរ​ភា​ព​និងភាពធ​ន់នេះ​គឺ​ជា​ប្រធា​នបទ ខួបអ​នុស្សាវរីយ៍លើក​ទី១៣៩ នៃ​ទិវាពលក​ម្មអន្តរជាតិ ឧសភា ដោ​យមន្ទីរការងារ និងប​ណ្ដុះបណ្ដាល​វិជ្ជាជីវៈខេត្តបន្ទា​យមានជ័យ ដែល​បានរៀបចំធ្វើឡើងនៅ​សាលាខេត្តបន្ទាយ​មានជ័យក្រោមអ​ធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុម​ប្រឹក្សាខេត្ត ឯ​កឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី០១ ខែឧ​សភា ឆ្នាំ២០២៥។

លោក នួន ស៊ី​ណា ប្រធា​នមន្ទីរការងារ និងបណ្ដុះប​ណ្ដាលវិជ្ជាជីវៈ​ខេត្តបានឲ្យដឹងថា សហគ្រា​សគ្រឹះ​ស្ថា​នក្នុង​ខេត្ត​សរុបចំនួន ៩៥០ស​ហគ្រាស កម្មករនិ​យោជិតសរុប ២២,៥១២នាក់ ក្នុងនោះ​តំបន់សេ​ដ្ឋកិច្ចពិ​សេសចំនួន​៣ នៅក្រុង​ប៉ោយប៉ែត រួមមា​នតំបន់សេដ្ឋកិច្ចពិសេសសានកូ តំបន់​សេដ្ឋកិច្ចពិសេសរ៉ូយ៉ាលគ្រុប និងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតអូនាង ដោយ​ឡែក​មានសួន​ឧស្សាហកម្មចំនួន១ នៅក្នុងក្រុងសេរីសោភ័ណ។

លោក នួន ស៊ី​ណា បា​នបន្តថា ការ​លេច​ឡើង​នៅ​បដិវត្ត​ន៍ឧស្សាហ​កម្មទី៤. បាននាំឱ្យត​ម្រូវការ​ជំនា​ញកាន់​តែខ្ពស់ ដែល​នេះ​អាច​នឹងបង្កឲ្យមា​នបញ្ហាកង្វះជំនាញ ព្រមទាំងការ​ជំនួសកម្លាំង​មនុស្ស​ដោយម៉ា​ស៊ីន ស្វ័យប្រវត្តិកម្មនិងបញ្ហាសិប្បនិម្មិតដែលនេះអាចនាំឲ្យបាត់បង់ការងារ ជាពិសេស​សម្រា​ប់កម្លាំងពលកម្មជំនាញទាប និងគ្មានជំនាញ ដូចនេះដើម្បីទប់ទល់​នឹងបញ្ហាប្រ​ឈមខាងលើ​នេះ គឺតម្រូវឲ្យមាន​ការអប់រំបណ្ដុះប​ណ្ដាលបច្ចេក​ទេសនិងវិជ្ជាជីវៈ ជម្រុញការស្រាវជ្រាវ និងនវានុវត្តន៍​បច្ចេកវិទ្យាគឺជា​ការចាំបាច់បំផុត។

ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ការប្រារព្ធពិធីអបអ​រសាទរខួបអនុស្សាវរី​យ៍លើកទី១៣៩ នៃទិវា​ពលកម្មអន្តរជាតិ ១ ឧសភា ក្នុងគោលដៅ​បង្ហាញឲ្យឃើ​ញអំពីភាពថ្លៃថ្នូរ ភាពចាស់​ទុំ និងភាពប្រសើរឡើងនៃ​សិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងសុ​ខដុមនីយក​ម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីបង្កើនការ​ទាក់ទាញទុនវិនិយោគ និងបង្កើតឱកាសការ​ងារកាន់តែប្រ​សើរ និងសមរម្យជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។ ការពង្រឹង និងពង្រីក​ការអប់រំបណ្ដុះ​បណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសកម្លាំងពលកម្ម ដែលកំពុង​ធ្វើការគឺមានសារៈ​សំខាន់ក្នុងការធ្វើឲ្យប្រសើ​រឡើងនូវជំនាញនៃកម្លាំងពលកម្មក្នុងខេត្ត ដើម្បីឆ្លើយ​តបទៅនឹងតម្រូវ​ការកម្លាំងពលកម្មជំនាញទាំងនៅក្នុងខេត្ត និងក្នុងប្រទេស​ដែលកំពុង​តែមានការកើនឡើង។

បញ្ចប់នៃកម្មវិធីគ​ណៈអធិបតីបានផ្ដល់ជូនកម្មការីនីមានផ្ទៃពោះម្នាក់ៗទទួលបាន ក្រមា១ សារុង១ និងថវិកា ៤ម៉ឺ​នរៀល ដោយឡែកកម្មករ កម្មការីនី ម្នាក់ៗទទួលបាន ក្រមា១ និងថវិកា ២ម៉ឺនរៀល​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *