លិខិតអំពាវនាវរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

(ប៉ៃលិន) លិខិតអំពា​វនាវរបស់សា​ខាកាកបាទក្រហ​មកម្ពុជាខេត្តប៉ៃ​លិន ស្តីពីខួប​លើកទី១៦២ ទិវាពិភព​លោក​កាកបាទក្រហម និងអឌ្ឍចន្ទ​ក្រហម ៨ ឧស​ភា ឆ្នាំ២០២៥ និង​ខួបលើកទី៧០ឆ្នាំ នៃកា​កបាទក្រហម​កម្ពុជា ក្រោមមូលប​ទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមាន​ភាពធន់នឹងអាកាសធាតុ»

ដើម្បីអ​បអរសាទរខួបលើកទី១៦២ ទិវាពិ​ភពលោកកាកបាទក្រហ​ម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២​០២៥ និងខួប​លើកទី៧០ឆ្នាំ នៃកា​កបាទក្រហ​មកម្ពុជា ក្រោមមូលបទ ​រួមគ្នាស្ម័គ្រចិត្ត ដើម្បីស​ហ​គមន៍មានសុខ​ភាពល្អ និងមា​នភាពធន់នឹ​ងអាកា​សធាតុ» សាខាកា​កបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន មាន​កិត្តិយសសូម​គោរពជម្រាប ជូន​ ឯកឧត្តម ​លោកជំទាវ លោកអ្នកឧក​ញ៉ា អ្នកឧកញ៉ា ឧកញ៉ា ​លោក លោកស្រី អ្នកនា​ងកញ្ញា ជាសប្បុរស ​ជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ​មេត្តាជ្រាប​ថា ទិវា ៨ ឧសភា នេះ ​មានគោល​បំណងរំលឹកដ​ល់ខួបនៃ ការបង្កើតច​លនាអន្តរជាតិ កាកបា​ទក្រហ​មអឌ្ឍចន្ទក្រហម និងការផ្តល់សេ​វាកម្មមនុស្សធម៌រយៈពេល ៧០ ឆ្នាំ របស់កាក​បាទក្រហមកម្ពុជា​ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ ក្នុងពេលជួបគ្រោះមហ​ន្តរាយបង្កឡើង​ដោយ មនុស្ស និងធម្មជាតិ ជំងឺឆ្លង/មិនឆ្លង ជំងឺរាតត្បាតផ្សេងៗ និងវិបត្តិភ័យ​នានាដែលបង្ក​ឡើងដោយការ​ប្រែប្រួល អាកាសធាតុ ។

ដើម្បីមាន​មូលនិធិសម្រាប់បន្តបេសក​កម្មមនុស្សធម៌ សា​ខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សូមអំពាវនាវចំពោះ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ​សប្បុរសជន ម​កពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាចូលរួ​មបរិច្ចា​គថវិកា សម្ភារ ដោយ សទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ។

សប្បុរសជនគ្រប់ម​ជ្ឈដ្ឋាន អាចបរិច្ចាគជូនតាមរយៈគណៈកម្មាធិការសាខា ដែលនៅប្រចាំការទទួល និងបដិសណ្ឋារកិច្ច រៀបចំកម្មវិធីប្រគល់ទទួលថវិកា សម្ភារ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥ នេះតទៅ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ។ ក្រុមកា​រងារចាំទ​ទួលមូលនិធិសប្បុរសជននៅសាខា កក្រក ខេត្តប៉ៃលិន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

លេខទូរស័ព្ទទំនាក់ទំនង៖

ឯក​ឧត្តម សៅ សារ៉ាត់ ០៩៧ ៧៨ ២១ ២៦៨

លោកជំទាវ ពៅ សុខ ០៨៨ ៤១ ៤០ ៦៥៦

ឯកឧត្តម ហុក សុផល ០៩៧ ៣៥ ៦៨ ៥៦៨៕

Leave a Reply

Your email address will not be published. Required fields are marked *